Connect with us

ព័ត៌មានជាតិ

ការព្យាករណ៍ថ្មី កម្ពុជាអាច​ទទួល​បានភ្ញៀវ​​អន្តរជាតិពី ១.៥ ទៅ ២ លាននាក់

បានផុស

នៅ

តាមការព្យាករណ៍ចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១.៥ លាននាក់ទៅ​ ២ លាននាក់ ខណៈត្រឹមរយៈពេល ៨ ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត ១ លាននាក់ហើយ។ នេះបើតាម​ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលបានបញ្ជាក់នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២​នាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៩។ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មានមកពីថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។

បើ​តាម​លោក​រដ្ឋមន្រ្តី​ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ​ចាប់ពី ១.៥ លាននាក់ទៅ ២ លាននាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ នាទីutes មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ សិស្សអាយុ១៥ ឆ្នាំកំពុងសិក្សាថ្នាក់ទី៧ដល់ទី១០ដោយសារកត្តាចូលរៀនយឺត និងការរៀនត្រួតថា្នក់

Sokha Hotels

ព័ត៌មានពេញនិយម