Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករ​ នឹង​បន្ត​ជុំ​ទី ៤ ខណៈ​មិន​ទាន់​ព្រមព្រៀងគ្នា

បានផុស

នៅ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅវេលាម៉ោង ២:៣០នាទីរសៀល នៅសាល B ទីស្តីការក្រសួងការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជុំនៅរសៀលថ្ងៃស្អែកនេះគឺជាកិច្ចប្រជុំលើកទី ៤ ខណៈកិច្ចប្រជុំលើកទី ៣ កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានគណនាឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ​ ២០២៣ គឺ ១៩៧,៨៦ ដុល្លារអាមេរិក ខណៈភាគី​និយោជកបានតម្លើងតួលេខពី ១៩៤ ដល់ ១៩៦ដុល្លារ និងភាគីកម្មករនិយោជិតបានបន្ថយតួលេខពី ២១៥ មកនៅត្រឹមតែ ២១៣ ដុល្លារ។

លោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ភាគីនីមួយៗ​បានឯកភាពគ្នានឹងបន្តកិច្ចប្រជុំនៅថ្ងៃទី ១៣ កញ្ញា និងថ្ងៃទី២១ កញ្ញា ដែលជាកិច្ចប្រជុំចុងក្រោយ។

លោកបានបន្តថា ប្រជុំថ្ងៃទី១៣ កញ្ញានេះ ភាគី​រាជរដ្ឋាភិបាលនឹងមានសំណូមពរផ្សេងៗពីភាគីនិយោជកនិងភាគីតំណាងកម្មករនិយោជិត ហើយបើក្នុងករណីភាគីទាំង ៣ មានការឯកភាពគ្នានូវតួលេខរួមគ្នាមួយនោះនឹងបញ្ចប់តែម្តង។ ប៉ុន្តែបើមិន​ព្រមព្រៀងគ្នាទេ នឹងត្រូវបន្តទៅថ្ងៃទី២១កញ្ញា ដែលមានការចូលរួមពីលោកបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា ហើយនឹងសួរភាគីទាំង៣សម្រេចយកតួលេខរួមគ្នា បើមិនមានការឯកភាពទេត្រូវធ្វើការបោះឆ្នោត ដើម្បីជ្រើសរើសយកតួលេខមួយដាក់ជូនប្រមុខរដ្ឋាភិបាលជាអ្នកសម្រេច។

គួរបញ្ជាក់ថាសម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ទទួលបាន១៩៤ដុល្លារក្នុង១ខែដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​តើ​​​​​​ លោក Han Duck-soo ប្រធានាធិបតីស្តីទី​​កូរ៉េខាងត្បូងត្រូវធ្លាក់​ដោយ​សំឡេង​១៥១ឬ​២០០?​

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្ដេចតេជោ៖ កម្ពុជា-វៀតណាម គួរពង្រីកការផ្លាស់ប្ដូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ថ្ងៃបុណ្យណូអែល រុស្ស៊ី បាញ់មីស៊ីលស្រោចពេញទំហឹងលើ អ៊ុយក្រែន

សន្តិសុខសង្គម៤១ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅចំពោះអ្នកយកចិញ្ចើមផ្លូវលក់ដូរ នៅតំបន់ផ្សារនាគមាស តាមផ្លូវលេខ ២៣១

ជីវិតកម្សាន្ដ៤២ នាទីutes មុន

តារាប៉ុន្មានដួង ត្រូវគេចាត់ថ្នាក់ថាសម្ដែងអន់បំផុត ក្នុងវិស័យភាពយន្តចិន

សន្តិសុខសង្គម៩ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៨ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

Sokha Hotels

ព័ត៌មានពេញនិយម