ព័ត៌មានជាតិ
នៅថ្ងៃបុណ្យភ្ជុំធំឆ្នាំនេះ សម្ដេចនឹងមិនស្ថិតនៅក្នុងប្រទេសនោះទេ ដោយត្រូវទៅបំពេញបេសកកម្មនៅក្រៅប្រទេស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងត្រូវអញ្ជើញទៅបំពេញបេសកកម្មនៅក្រៅប្រទេស ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២តទៅ។ ដូច្នេះ ក្នុងថ្ងៃភ្ជុំធំ សម្ដេចនឹងមិនស្ថិតនៅក្នុងប្រទេសនោះឡើយ។
តាមរយៈសារជាសំឡេងពិសេស នាព្រឹកថ្ងៃទី ១២ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងឱកាសភ្ជុំធំឆ្នាំនេះ សម្ដេចនឹងមិនស្ថិតនៅក្នុងប្រទេសនោះទេ ពោលគឺត្រូវទៅបំពេញបេសកកម្មនៅក្រៅប្រទេស។
ប្រសិនបើគ្មានការប្រែប្រួលនោះទេ នៅថ្ងៃទី ២១ ខែកញ្ញា សម្ដេច នឹងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីថ្លែងសុរន្ទកថា ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាថ្ងៃទី ២៣ ខែកញ្ញា។
បន្ទាប់មក សម្ដេចនឹងបន្តដំណើរទស្សនកិច្ចនៅប្រទេសគុយបា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែកញ្ញា ដែលចំថ្ងៃភ្ជុំធំតែម្ដង។ បន្ទាប់មកទៀត សម្ដេច នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមពិធីបុណ្យសពលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ បើទោះបីជាសម្ដេច ត្រូវបំពេញទស្សនកិច្ចនៅក្រៅប្រទេស តែសម្ដេចនឹងបន្តតាមដានសភាពការណ៍ប្រទេសជាតិពីចម្ងាយ។
សូមជម្រាបថា កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅនេះ ទីស្ដីការគណៈរដ្ឋមន្ត្រី បានជូនដំណឹងអំពីកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញបំពេញបេសកកម្មរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមរយៈសេចក្ដីជូនដំណឹងនោះ បានឲ្យដឹងថា កាលបរិច្ឆេទ នៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានកែសម្រួលពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ មកថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២វិញ។
ចំណែកកាលបរិច្ឆេទ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា ត្រូវបានកែសម្រួលពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ មកថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ វិញ។ រីឯកាលបរិច្ឆេទ នៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវរក្សាដដែល គឺនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ