ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវពលរដ្ឋបន្តការពារកុំឲ្យមានការឆ្លងរាលដាលកូវីដ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
តាមរយៈសារជាសំឡេងពិសេស នៅថ្ងៃទី ១២ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ព្រះតេគុណ ព្រះសង្ឃគ្រប់អង្គ នៅតាមទីវត្តអារាមនានា ជាពិសេសព្រះចៅអធិការវត្តនីមួយៗ ក៏ដូចជាប្រជាពលរដ្ឋដែលទៅធ្វើបុណ្យទាន ត្រូវបន្តវិធានការសុខាភិបាល ហើយយកចិត្តទុកដាក់ទៅលើការការពារ កុំឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ នៅតាមទីវត្តអារាម ហើយដែលនាំពីទីវត្តអារាម មកកាន់លំនៅដ្ឋានវិញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ចំណុចនេះ គឺត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ទាំងព្រះសង្ឃ ទាំងគ្រហស្ដ និងទាំងគ្រប់មជ្ឈដ្ឋាន ដែលបានពាក់ព័ន្ធជាមួយនឹងដំណើរការសង្គម-សេដ្ឋកិច្ច និងដំណើរការជាធម្មតារបស់ប្រជាពលរដ្ឋ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការយោគយល់ និងចេះការពារខ្លួន ហើយតាមទីវត្តអារាមនានា នឹងរៀបចំបានល្អចំពោះទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីចៀសការកក្រើកឡើងវិញនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យនៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ នៅតែសំខាន់ ជាពិសេស ៣ការពារ គឺត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាត ដែលនៅតែជាវិធានការល្អ សម្រាប់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?