Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យ​ច្រើន​ជំនាន់​បង្កើតក្លិប​សិក្សា​​ជំនាញ​ ​គិលានុបដ្ឋាក​ ចែក​រំលែក​​សិស្សពេទ្យជំនាន់ក្រោយ

បានផុស

នៅ

ការ​សិក្សា​ជំនាញពេទ្យ​ទាមទារ​ការតស៊ូ និងអត់ធ្មត់។ ទន្ទឹមនោះ ក្រុមគ្រូពេទ្យផ្នែក​គិលានុបដ្ឋាក​ច្រើនជំនាន់ បាន​រួមគ្នា​បង្កើត​ក្លិប​សិក្សាដើម្បីចែករំលែកចំណេះ លើការ​សិក្សា​ជំនាញ​ពេទ្យ​ដល់​​សិស្ស​ជំនាន់ក្រោយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូពេទ្យ ពា វុទ្ធី បានឲ្យកម្ពុជាថ្មីដឹង ថ្នាក់បង្រៀនបន្ថែមគិលានុបដ្ឋាកនេះបើក​មានរយៈពេល ៤ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០១៧។ ក្លឹបសិក្សានេះបង្កើតឡើងដោយសារតែ​មើលឃើញបទពិសោធន៍​របស់លោក​ផ្ទាល់ ហើយចង់បន្តចែករំលែកទៅដល់សិស្សជំនាន់ក្រោយ ព្រោះជាគិលានុបដ្ឋាកពាក់ព័ន្ធ​ការ​ថែទាំអ្នកជំងឺ ដែល​ត្រូវ​​យល់ច្បាស់ពីតួនាទីខ្លួនឯង មានជំហររឹងមាំ ដឹងខុសត្រូវ ឥរិយាបថសម ឬមិនសម ពេលអនុវត្តថែទាំអ្នកជំងឺ។

លោកគ្រូពេទ្យបានបន្ថែមថា ក្លិប​សិក្សានេះបែងចែកជា ៣ កម្រិត សម្រាបប់សិស្សឆ្នាំទី១ ទី២ និងទី៣។ ជាទូទៅ​​សិស្ស​គិលានុបដ្ឋាក ដែលចូលរួមមានប្រហែល ១៥នាក់ ទៅ២០នាក់ ក្នុងមួយជំនាន់។ គ្រូពេទ្យវុទ្ធី បានគូសបញ្ជាក់ថា ការចាប់ផ្តើមដំបូង​ បានត្រឹមអង្គុយរៀនក្រោមដើមឈើប៉ុណ្ណោះ ប៉ុន្តែការតស៊ូរយៈពេលប៉ុន្មានឆ្នាំនេះ អាចមានថ្នាក់រៀនមួយច្បាស់លាស់ ហើយចែកជា ៣ ថ្នាក់ ព្រឹក​ និងថ្ងៃ​ដែល​ត្រូវ​រៀនផ្ទាល់។ សម្រាប់ថ្នាក់ពេលយប់រៀនតាមអនឡាញ ដែលមានសិស្សច្បង និង​លោក​ផ្ទាល់ចាំជួយចែករំលែក។

«ជាធម្មតា នៅសាលាពេទ្យសិស្សរៀនរយៈពេល ៤ឆ្នាំ តែសម្រាប់ក្លឹបសិក្សាបន្ថែមរៀនតែ ៣ ឆ្នាំទេ មានន័យថាពេលសិស្សរៀននៅសាលាដល់ឆ្នាំទី៤ សិស្សពេទ្យអាចរៀនខ្លួនឯងបាន ហើយសម្រាប់ក្លិប​សិក្សាពេល ៣ ឆ្នាំនេះ​ យើងនឹង​ជួយ​គាត់បានច្រើន ព្រោះនៅសាលាគាត់អាចនឹងមិនហ៊ានសួរគ្រូ តែពេលនៅថ្នាក់រៀនបន្ថែមមានសិស្សច្បង ចឹងគាត់អាចហ៊ានសួរសំនួរច្រើន នឹងមានពេលច្រើន អាចសាកសួរគ្នាបានណាមួយ​យើងផ្ដល់យោបល់ផ្នែក ផ្នត់គំនិត​ អោយពួកគាត់​ថាធ្វើយ៉ាងណាទើបក្លាយជាគិលានុបដ្ឋាលល្អ​ ចេះយល់ពីអ្នកជំងឺ ចេះចែករំលែកចំណេះដឹងគ្នា នេះជាចំណុចពិសេសរបស់យើង»។ នេះជាការបន្ថែមរបស់គ្រូពេទ្យវុទ្ធី។

ពេទ្យ វុទ្ធី លើកឡើងបន្ត​ថា សម្រាប់សិស្សដែលបានរៀនចប់ ក៏មានការជ្រើសរើសយកអ្នកពូកែ ក្នុងចំណោមសិស្សទាំងអស់ ដើម្បី​បន្តចែក​រំលែក​ទៅដល់អ្នកជំនាន់ក្រោយៗទៀត។

ក្នុងឆ្នាំសិក្សា២០២០ និងឆ្នាំ២០២១ ក្នុងអំឡុង​កូវីដ១៩ ក្លិប​សិក្សាមិនបាន​រៀនផ្ទាល់នោះទេ ដូច្នេះត្រូវការសិក្សាតាម​អនឡាញ​សុទ្ធ តែមកដល់ពេលនេះ ក្លិប​បើកធម្មតា​ឡើង​វិញ​ និងមានឈ្មោះថា «My Care» ដែលមានទីតាំងនៅជាប់ស្ពាន​អាកាសចោមចៅបច្ចុប្បន្ននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​លោក បៃដិន ​​​​សម្រេច​​លើ​មូលនិធិ​សង្គ្រោះ​គ្រោះមហន្តរាយដ៏ធំ​នៅ​ភាគឦសានប្រទេស​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម