ព័ត៌មានជាតិ
ស្ដ្រីម្នាក់ អាចផ្គត់ផ្គង់គ្រួសារ និងការសិក្សាកូន ៤ នាក់យ៉ាងប្រសើរ ដោយការកែច្នៃដើមកំប្លោក
បច្ចុប្បន្នដើម”កំប្លោក” ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារបានចាត់ទុកថា មានប្រយោជន៍ហើយបានផ្តល់សេដ្ឋកិច្ចគ្រួសាររបស់គាត់បានយ៉ាងប្រសើរផងដែរ រួមទាំងបានផ្គត់ផ្គង់សម្រាប់កូនរៀនសូត្របានទៀតផង ក្រៅពីផ្គត់ផ្គង់អាហារបីពេលក្នុងរង្វង់គ្រួសារ។

អ្នកស្រី ចាន់នី រស់នៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ដែលមានកម្រិតគ្រួសារមិនសូវគ្រប់គ្រាន់ដោយសារតែទទួលផ្គត់ផ្គង់កូនរៀនសូត្រចំនួន ៤ នាក់ ទើបអ្នកស្រីប្រឈម និងជីវភាពគ្រួសារកន្លងមក។ ក្នុងបទសម្ភាសជាមួយ កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១២ ខែកញ្ញានេះ ក្នុងសកម្មភាពមមាញឹក ស្ត្រីវ័យ ៣៧ ឆ្នាំរូបនេះ បានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងថា ក្នុងរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ ក្រុមគ្រួសារអ្នកស្រីអាចរើបម្រាស់ពីជីវភាពទន់ខ្សោយបានបង្គួរវិញ តាមរយៈការច្នៃប្រឌិតដើមកំប្លោកនេះហើយ។

អ្នកស្រីបន្តថា អ្នកស្រីមានស្រះទឹកក្នុងដីភូមិក្រោយផ្ទះមានទំហំ ១២×១១ ម៉ែត្រ ដាក់ចិញ្ចឹមត្រីស្រែតាមធម្មជាតិបន្តិចបន្តួច ក្នុងនោះមានត្រីផ្ទក់ និងត្រីក្រាញ់ ហើយគ្មានថវិកាទិញចំណីឲ្យត្រីស៊ីទេ គឺអ្នកស្រីបានយកដើម”កំប្លោក”មកដាក់ដាំក្នុងស្រះមួយចំហៀងស្រះ សម្រាប់ឲ្យត្រីជ្រក និងស៊ីឫសកំប្លោកជាចំណីតែប៉ុណ្ណោះ។ រហូតដល់អ្នកស្រីឃើញត្រីបានធំធាត់ហើយ ដើមកំប្លោកក៏បានរីករាលដាលល្អអ្នកស្រីក៏បានបេះដៃកំប្លោកយកទៅលក់សាកល្បងក្រៅពីផ្ការបស់វាការសាកល្បងរបស់អ្នកស្រីក៏ទទួលបានជោគជ័យ ដោយប្រជាជនខ្មែរយើងមួយភាគចូលចិត្តស្លម្ជូរដៃកំប្លោកក៏បានលក់ដាច់រាល់ព្រឹកអ្នកខ្លះមកសួររកថែមទៀត ហើយអ្នកស្រីក៏បានឲ្យអ្នកផ្ទះបេះយកទៅតាមតម្រូវការអ្នកចង់បរិភោគផងដែរ រហូតដល់រកបានក្នុងមួយព្រឹកបានពី ៥ ម៉ឺនរៀល។

ជាងនេះទៅទៀត អ្នកស្រីក៏ចាប់ផ្តើមសាកល្បងកែច្នៃកំប្លោកមួយប្រភេទទៀត ដែលអ្នកស្រីចេះពីដូនតាអ្នកស្រីនោះគឺ”ធ្វើជ្រក់ម្ទេសដៃកំប្លោក”ដែលការសាកល្បងធ្វើជ្រក់នេះ គឺទទួលបានការគាំទ្រពីអ្នកចូលចិត្តបរិភោគផងដែរ ហើយលក់ដាច់ថែមទៀតរហូតអ្នកស្រីធ្វើមិនបានគ្រប់គ្រាន់តាមតម្រូវការអ្នកបរិភោគឡើយ ទើបបច្ចុប្បន្នអ្នកស្រីអាចមានលទ្ធភាពគ្រប់គ្រងកូនរៀនសូត្របានល្អដូចគេឯងអ្នកមានដែរ។


អាជ្ញាធរមូលដ្ឋានបានកោតសរសើរចំពោះអ្នកស្រីខាងលើថា មានគំនិតច្នៃប្រឌិតសម្រាប់អាហារប្រចាំថ្ងៃតាមរយៈដើម”កំប្លោក”ដែលអ្នករាល់គ្នាមិននឹកស្មានដល់ ដែលវាបានផ្តល់សេដ្ឋកិច្ចគ្រួសារបានតាមរយៈការតស៊ូកែច្នៃ និងអត់ធ្មត់ទើបផលវាហុចឲ្យកាត់បន្ថយការលំបាក ក្នុងជីវភាពគ្រួសារនឹងបានកាត់បន្ថយធ្វើសំណាកស្រុកខាតពេលគ្រប់គ្រងកូនរៀនសូត្រយកចំណេះដឹងទៅអនាគតផងដែរ ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ