Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធម្មការអំពាវនាវឱ្យព្រះសង្ឃនិមន្តទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗអង្គ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា បានអំពាវនាវដល់ព្រះសង្ឃនិមន្តទៅចាក់វ៉ាក់សាំងដូសជំរុញទី៤ និងទី៥ឱ្យបានគ្រប់ៗអង្គ ខណៈបច្ចុប្បន្ននេះមានព្រះសង្ឃស្ទើរតែ១០០ភាគរយបានចាក់ដូសទី៣ប៉ុណ្ណោះ។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២​ ខែកញ្ញា នេះថា បច្ចុប្បន្ននេះមានព្រះសង្ឃស្ទើរតែ១០០ភាគរយបានចាក់វ៉ាក់សាំងដូសទី៣ ក្នុងចំណោមព្រះសង្ឃសរុប
ចំនួន៧០៩០៤អង្គទូទាំងប្រទេស។ ចំណែកព្រះសង្ឃមួយចំនួនតូចមិនអាចចាក់វ៉ាក់សាំងបានទេដោយសារបញ្ហាសុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា «ក្នុងនាមខ្ញុំតំណាងសូមអំពាវនាវដល់ព្រះសង្ឃមានព្រះទ័យយកចិត្តទុកដាក់លើបញ្ហាសុខភាពព្រោះថា​ នៅពេលព្រះសង្ឃមានសុខភាពល្អមិនមានឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩ ពុទ្ធបរិស័ទដែលមកធ្វើបុណ្យកុសលនៅតាមទីវត្តអារាមនានាក៏មានសុខភាពល្អដែរ»។

លោក សេង សុមុនី ក៏បានអំពាវនាវដល់អាជ្ញាធរគណៈកម្មការវត្តលោកអាចារ្យតាមវត្តនីមួយៗ ជួយសម្រួលធ្វើយ៉ាងណាឱ្យព្រះសង្ឃ ពិសេសព្រះសង្ឃដែលនៅតំបន់ដាច់ស្រយាលដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញដូចជាដូសទី៣ ទី៤ និងទី៥បាននិមន្តទៅចាក់នៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំឱ្យបានរលូនព្រោះថា បច្ចុប្បន្ននេះមានតែមន្ត្រីជាន់ខ្ពស់សង្ឃប៉ុណ្ណោះបានចាក់ដូសទី៤ និងដូសទី៥។

នៅក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែរលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងធ្វើការណែនាំដល់ពុទ្ធបរិស័ទអនុវត្តវិធានការ៣កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួន ហើយជួយជំរុញឱ្យប្រជាជនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានសុខាភិបាលនិងនៅតាមទីតាំងដែលត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលរាជធានី-ខេត្តជាចាំបាច់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១កញ្ញានេះ កម្ពុជាបានចាក់វ៉ាក់សាំងដូសទី១បាន១៥១៨០៨០៦នាក់ ដូសទី២បាន​ ១៤ ៥២៦ ៨៥០​នាក់ ដូសទី៣បាន១០០៩៥៨៩០នាក់ដូសទី៤បាន៤១៥៩៥១៥នាក់និងដូសទី៥បាន៧៥២៣៦៧នាក់។
ជារួមកម្ពុជាបានចាក់វ៉ាក់សាំងបានប្រមាណ៩៤,៨៨%បើធៀបនឹងចំនួនប្រជាជនសរុប១៦លាន នាក់ ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម