ព័ត៌មានជាតិ
រដ្ឋចំណាយថវិកាជាង ៧៧៥ លានដុល្លារ ជួយគ្រួសារក្រីក្រ និងងាយរងគ្រោះពេលកូវីដ-១៩
រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ៣ពាន់ប៊ីលានរៀល ឬត្រូវជាប្រមាណជាង៧៧៥លានដុល្លារអាមេរិកដើម្បីឧបត្ថម្ភទៅលើគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី«នីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោលនយោបាយសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន» នៅថ្ងៃទី១២កញ្ញានេះ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថា ជំនួយទាំងនេះ ត្រូវបានផ្តល់ដល់គ្រួសារក្រីក្រកម្រិត១ ជាង២៥ម៉ឺនគ្រួសារ និងគ្រួសារក្រីក្រកម្រិត២ ជាង៤៣ម៉ឺនគ្រួសារ។
លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម មានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិតជាបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្រីក្រ ស្ត្រី មនុស្សវ័យចាស់ កុមារ ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងបានបង្កើតប្រព័ន្ធគាំពារសង្គមមួយមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ។
គួរបញ្ជាក់ថា កាលពីមុនផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាលើមូលនិធិជាតិជំនួយសង្គមក្នុងមួយឆ្នាំ ខ្ទង់ជាង៣៦០ដុល្លារ សម្រាប់ជួយអន្តរាគមន៍ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ប៉ុន្តែក្នុងអំឡុងពេលជួយវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុ ការចំណាយបានកើនដល់ជាង៧០០ដុល្លារអាមេរិក៕ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?