Connect with us

ព័ត៌មានជាតិ

ដឹងការពិតករណីស្ត្រីជន​ជាតិ​ចិន ​ដើរ​ស្រែកយំ​ថា​ចោរឆក់​​

បានផុស

នៅ

ស្រី​ជន​ជាតិ​ចិន ដែល​បានស្រែក​យំ​តាម​ផ្លូវ​ថា​ ចោរ​ឆក់​​នោះ គឺ​ជា​ព័ត៌មាន​មិន​ពិត និងមិនដូច​ការ​ផ្សព្វផ្សាយ​របស់​សារ​ព័ត៌មាន​មួយ​ចំនួន​ ​​នោះ​ទេ។នេះបើយោងតាមការបកស្រាយរបស់សមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បក​ស្រាយ​របស់ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ជា​មួយ​ករណី ​ស្ដ្រី​ជន​ជាតិ​ចិន​ម្នាក់ ដែល​ស្រែក​ទ្រហោ​យំ​នៅ​តាម​ផ្លូវ​សាធារណៈ ដែល​មាន​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថា នាង​ត្រូវ​បាន​ចោរ​ឆក់​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២០នោះ ជា​ព័ត៌មាន​មិន​ពិត ​។

តាមការ​ស្រាវជ្រាវ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ប៉ុស្តិ៍នគរបាល​ រដ្ឋបាល​ចតុមុខ ការិយាល័យ​អនុវត្ត​នីតិវិធី​នៃ​ផែ​ន​អន្តោប្រវេសន៍ ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រក​ឃើ​ញ​ស្ត្រីជន​ជាតិចិន​ឈ្មោះ ZHAO YUNYAN ហើយ​បាន​នាំមក​សាកសួរ និង​បំភ្លឺ​ចំពោះ​ករណី​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ នាងបានឲ្យ​ដឹងថា នាង​គ្រាន់​តែ​ចង់​បាន​លុយ​ខ្លះ​ ដើម្បី​ទៅ​ប្រទេស​ចិន​វិញ​នោះ​ទេ គ្មាន​ករណី​ចោរ​ឆក់ឡើយ ហើយសមត្ថកិច្ច ​បាន​បញ្ជាក់ថា ស្ដ្រីជនជាតិចិននោះ​ មាន​ផ្ទុកសារធាតុញៀន ទៀតផង។

ខណៈ​ពេល​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ត្រៀម ​បណ្តេញស្រ្ដី​ជនជាតិចិន​ ចេញពី​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖សមត្ថកិច្ច​ ប្រកាស​រក​ក្រុម​គ្រួសារ​សព​បុរស​ម្នាក់​ ដែល​គ្រោះថ្នាក់​លើ​ផ្លូវ​៦០​ម៉ែត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម