Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នាំប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពលរដ្ឋ ដែល​មាន​ជីវភាព​ខ្វះខាត​របស់​ស​ម្តេច​តេ​ជោ និង​ឧបត្ថម្ភ​សម្ភារៈ គ្រឿង​ឧបភោគ​បរិភោគ ក្នុង​រដូវ​កាន់បិណ្ឌ

បានផុស

នៅ

​កំពង់ធំ ​៖ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២២, លោក​ឧ​ត្ត​ម​សេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បន្ត​នាំ​យក​អំណោយ​របស់​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ព ជើងគោក និង លោកជំទាវ​ទៅ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត នៅ​ឃុំ​បន្ទាយ​ស្ទោង ស្រុក ស្ទោង ខេត្តកំពង់ធំ ចំនួន​១៥​គ្រួសារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ​ដែរ លោក​លើកឡើងថា ការ​ចុះ​ចែក​អំណោយ និង​ជួប​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត គឺ​បេសកកម្ម​របស់​សម្តេច​តេ​ជោ ប្រគល់​ដល់​បញ្ជាការ​តំបន់​ប្រតិបត្តិការ សឹក​រង​កំពង់ធំ ក្នុង​ការជួយ​សម្រាល​ដ​ល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ពលរដ្ឋ​របស់​សម្តេច​ទាំងពីរ​។ សកម្មភាព នេះ​ក៏​សំខាន់​ផងដែរ ក្នុង​រដូវ​កាន់បិណ្ឌ​នេះ ព្រោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ក៏ត្រូវ​ការ​ជា​ចាំបាច់ ទៅ​វត្ត ធ្វើបុណ្យ​សន្សំ​កុសល ឧទ្ទិស​ដល់​ញាតិកា​ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។

ទន្ទឹម​នេះ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់​នៅរ​បស់បង​ប្អូន​គ្រប់ពេលវេលា​។ សម្តេច បាន​ផ្តាំផ្ញើរ​នូវ​ការ​ជូនពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ “​សូម​បាន​ប្រកបដោយ​សេចក្ដីសុខ សេចក្ដីចម្រើន មាន​សុខ​ភាពល្អ និង បន្ត រួមគ្នា​ថែរក្សា សុខសន្តិភាព ដើម្បី​ប្រទេសជាតិ​យើង​មានការ​អភិវឌ្ឍន៍​រីកចម្រើន​រុងរឿង​បន្ថែមទៀត​”​។ សម្តេច សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​កូនចៅ តូចៗ​ក្នុង​រដូវ​ទឹក​តម្លើង ខ្លាច​លង់ទឹក​ធ្វើ​ឲ្យ​បាត់​អាយុជីវិត​សមាជិក​ដោយ​ប្រការ​ណាមួយ​។ ជាមួយនេះ ផងដែរ ត្រូវមាន​អនាម័យ​ដើម្បី​សុខភាព​របស់​ក្រុមគ្រួសារ ត្រូវខិតខំ​ប្រកបមុខរបរ​រក​ទទួល​ទាន​ដោយ​សុច្ចរិត​ទៀង ត្រង់ ស្របតាម​ច្បាប់​របស់រ​ដ្ឋ និង​ត្រូវ​ចូលរួម​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព។

ក្នុង​រដូវកាន់បិណ្ឌ និង បុណ្យ​ភ្ជុំបិណ្ឌ​នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ឧបត្ថម្ភ​ជូន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ អង្ករ​ចំនួន​២៥​គីឡូក្រាម មី​ចំនួន​១​កេស ត្រីខ​ចំនួន​១​យួរ និង​ថវិកា​មួយចំនួន​ដើម្បី ប្រជាពលរដ្ឋ យើង​បាន​ដោះស្រាយ​ការលំបាក​ខ្វះខាត​ប្រចាំថ្ងៃ និង មានលទ្ធភាព​បានធ្វើ​បុណ្យ​ទាន​ផងដែរ៕

អត្ថបទ​ ៖ ឈាង មករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម