ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធករណីបុគ្គល សាំង សារ៉ុម ស្នើសុំអន្តរាគមន៍ជួយពន្លឿន ការដោះស្រាយទំនាស់ដីធ្លី ជាមួយ ប្រធានមន្ទីរសាធារណការ
ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្ដាល បានចេញរបាយការណ៍បំភ្លឺ ពាក់ព័ន្ធ ករណីបុគ្គល សាំង សារ៉ុម ដែលបានស្នើសុំអន្តរាគមន៍ ទៅកាន់ផេកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយពន្លឿនការដោះស្រាយទំនាស់ដីធ្លី ជាមួយ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ។
យោងតាមលិខិត លេខ២១៨រ.ប.ក រដ្ឋបាលខេត្តកណ្ដាល សូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់ថា ចំពោះ “ករណីឈ្មោះ សាំង សារ៉ុម ស្នើសុំអន្តរាគមន៍ជួយពន្លឿនការដោះស្រាយទំនាស់ដីធ្លី ជាមួយ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ដែលបានរំលោភបំពានយកដីរបស់គាត់ ដោយដាក់លូធំៗ លើដីឡូតិ៍ដែលមានទំហំ ២០ម៉ែត្រX២០ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ” នោះ រដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺ ដូចខាងក្រោម៖
-ដីដែលឈ្មោះ សាំង សារ៉ុម អះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួននោះ គឺស្ថិតនៅលើទីតាំងទំនប់ប្រឡាយ៦៥ (ព្រែកដើមឈូស) ចំពីមុខទ្វារទឹក ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រុងទុកធ្វើផ្លូវ ស្ពាន និងសាងសង់ស្ថានីយបូមទឹក ដើម្បីត្រៀមរំដោះទឹកជំនន់ ចេញពីស្ទឹងព្រែកត្នោត និងព្រែកហូរ ដែលអាចជន់លិច នៅក្នុងសង្កាត់ព្រែកហូរ តំបន់ផ្លូវជាតិលេខ២ និងផ្លូវតភ្ជាប់ពីផ្លូវ ជាតិលេខ២ ចូលអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ។
– ក្នុងកំណត់ហេតុ ចុះទី២៧ ខែថុនា ឆ្នាំ២០១៩ របស់ក្រុមការងារគណៈកម្មការអន្តរក្រសួង សហការជាមួយក្រុមការងារ អនុគណៈកម្មការខេត្តកណ្តាល ដែលបានចុះពិនិត្យផលប៉ះពាល ជាក់ស្ដែង ដីធ្លី ដំណាំហូបផ្លែ និងទ្រព្យសម្បត្តិផ្សេងទៀត នៃគំរោងស្តារប្រឡាយទឹកស្អុយ ចំនួន៤ខ្សែ និងគម្រោងសាងសង់ស្ពានបេតុង ព្រែកដើមលាប ស្ថិតនៅភូមិសាស្ត្រ ភូមិព្រែកហូរកើតៗ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលក្នុងកំណត់ហេតុនោះ បានបញ្ជាក់ថា ” ប៉ុន្តែម្ចាស់កម្មសិទ្ធ សុំរស់នៅទីតាំងចាស់ មូលហេតុគាត់នៅសល់ដីអាចរស់នៅបាន ក្រៅពីតម្រូវការអ្នកបច្ចេកទេស ក្នុងចន្លោះ៣០ម៉ែត្រ ហើយម្យ៉ាងទៀត គាត់នឹងសន្យាតាម ច្បាប់កំណត់ គឺគាត់អាចរស់នៅ បានបណ្តោះអាសន្ន បានលុះត្រាណាតែ ក្រុមអ្នកបច្ចេកទេស ធ្វើការសាងសង់រួចហើយ ក្នុងតម្រូវការក្នុងគម្រោងបច្ចុប្បន្ន ហើយប្រសិនថ្ងៃណាមួយ មានគម្រោងផ្សេងទៀត ក្រៅពីគម្រោងបច្ចុប្បន្ន ប៉ះពាល់នៅលើដីនៅសល់របស់ខ្ញុំកំពុងរស់នៅ ខ្ញុំនឹងទទួលខុសត្រូវតាមច្បាប់កំណត់ ហើយមិនទាមទារ ដីដែលរដ្ឋឧបត្ថម្ភក្នុងគំរោងនេះដែរ”។
ទន្ទឹមនេះ តាមរយៈ ប័ណ្ណប្រគល់-ទទួលប្រាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះ សាំង សារ៉ុម បានទទួលប្រាក់ឧបត្ថម្ភផលប៉ះពាល់ សម្រាប់ការរុះរើ និងតាំងទីលំនៅឡើងវិញ ចំនួន ៣.១៨៧.៧៥ ដុល្លារអាមេរិករួចហើយ។
-ការសាងសង់ស្ថានីយបូមទឹក ព្រែកដើមសាប ដែលអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២ នេះ ស្របតាមលិខិតលេខ ៤៥៣ សជណ.ដប ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
– ដីឈ្មោះ សាំង សារ៉ុម (ចំណុចនិយាមកា X=493790.83, Y=1265298.59) ស្ថិតក្នុងចំណោម ដីប្រជាពលដ្ឋផ្សេងទៀត សរុបចំនួន១៩០ខ្នងផ្ទះ ជាសំណង់មិនរៀបរយ ដោយបានសាងសង់ រំលោភលើទំនប់ប្រឡាយ៦៥ ដែរជាប្រឡាយសាធារណៈ របស់រដ្ឋ។
សេចក្តីសន្និដ្ឋាន ៖
ជារួម ឈ្មោះ សាំង សារ៉ុម រស់នៅលើដីប្រឡាយសាធារណៈរបស់រដ្ឋ បានទទួលសំណងប្រាក់ឧបត្ថម្ភ ផលប៉ះពាល់សម្រាប់ការរុះរើ និងតាំងទីលំនៅឡើងវិញរួចហើយ ហើយគាត់បានស្នើសុំរស់នៅបន្តទៀត ដោយ សន្យាថានឹងមិនទាមទារដី ក្នុងករណីរដ្ឋ មានតម្រូវការគំរោងផ្សេងទៀត។ ការសាងសង់ស្ថានីយបូមទឹក ព្រែកដើមលាប ជាតម្រូវការចាំបាច់របស់រដ្ឋ ស្របតាមលិខិតលេខ ៤៥៣ សជណ.ដប ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ