ព័ត៌មានជាតិ
អាជ្ញាធរឃុំស្រែឬស្សី សហការជាមួយពលរដ្ឋជួសជុលផ្លូវមួយខ្សែ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់
អាជ្ញាធរនិងប្រជាពលរដ្ឋនៅឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានប្រើប្រាស់គោយន្តប្រមាណជិត៣០គ្រឿងនាំគ្នាដឹកដីគ្រួសក្រហម និងថ្មចាក់់បំពេញផ្លូវខូចជិតមួយគីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៩ ចូលមកឃុំស្រែកឫស្សី ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។

លោក ឈូក ឌី មេឃុំនេះបានបញ្ជាក់ថា បន្ទាប់ពីជំនន់ទឹកភ្លៀងស្រកផុតទៅបន្សល់ទុកនៅភាពលំបាកការធ្វើដំណើរចេញចូលទៅមក មានភាពលំបាកអាជ្ញាធរឃុំសហការគ្នាជាមួយប្រជាពលរដ្ឋ និងគៀងគរធនធានពីសម្បុរសជននានាតាមការស្ម័គ្រចិត្តជួយគ្នាចាក់ដីលប់ក្រលុកជ្រៅៗ ដើម្បីបានធ្វើដំណើរជាបណ្តោះអាសន្ន។

លោកបន្តថា ផ្លួវនេះបានធ្វើការជួសជុល២លើកមកហើយ តែមិនធានានឹងជំនន់ទឹកភ្លៀវនេះទេ ព្រោះជារៀងរាល់ឆ្នាំបានលិចជាប្រចាំបង្កភាពលំបាកដល់ការធ្វើដំណើរដឹកទំនិញចេញចូល ហើយសិស្សសាលាមួយចំនួនទៅរៀនមិនទាន់ពេលវេលា។
លោក ឃិន ខាំ ប្រជាពលរដ្ឋនៅភូមិស្រែឬស្សី បានទទួលស្គាល់ថា នៅឆ្នាំ២០២២ផ្លូវនេះត្រូវជំនន់ទឹកភ្លៀវជនលិចចំនួន៣លើកបង្ក ឱ្យខូចខាតប្រវែងប្រមាណជាងមួយគីឡូម៉ែត្រ ផលដំណាំឈើហូបផ្លែមួយចំនួនងាប់គ្រៀមស្វិតស្រូវសន្ទូងមួយចំនួនក៏ត្រូវរលួយខូចដោយសារតែកត្តាធម្មជាតិ។

លោកបន្តថា បងប្អូនប្រជាពលរដ្ឋយើងបានស្រុះស្រួលគ្នា ខ្លះមានគោយន្ត ខ្លះចូលជាថវិកាទិញប្រេង ខ្លះជួយកម្លាំងធ្វើសកម្មភាពជួសជុលផ្លូវដើម្បីសម្រួលការធ្វើចរាចរណ៍ឡើងវិញក្នុងពេលទឹកស្រកទៅនេះ។
លោកថា ប្រជាពលរដ្ឋនៅឃុំស្រែឬស្សីទាំងអស់សំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយសាងសង់ផ្លូវនេះឱ្យខ្ពស់ផុតពីទឹកដើម្បីធ្វើចរាចរណ៍បានងាយស្រួល ព្រោះឃុំស្រែឬស្សីមានតែផ្លូវមួយនេះជាច្រកចេញចូលមកទីរួមស្រុក និងទៅកាន់ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ផ្លួវមួយខ្សែនេះឯកឧត្ត ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យមន្ទីរអភិវឌ្ឍន៍ជនបទធ្វើការសិក្សាដើម្បីស្ថាបនាថ្មីជាផ្លូវកៅស៊ូនៅឆ្នាំ២០២៣ខាងមុខនេះជូនប្រជាពលរដ្ឋយើងដើម្បីចៀសផុតពីភាពលំបាកនេះ៕
អត្ថបទ៖ ងិនលីម



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ