Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសផ្ដល់ជូនពលរដ្ឋស្ម័គ្រចិត្ត​រុះរើចេញពីតំបន់អង្គរ ឲ្យទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ត​រុះរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ ឲ្យទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះថា ប្រជាពលរដ្ឋទាំងអស់ ដែលយល់ព្រមចាកចេញពីកន្លែងមិនស្រប នៅតំបន់រមណីយដ្ឋានអង្គរ មកនៅទីកន្លែងស្របច្បាប់នាពេលនេះ នឹងត្រូវទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដាក់បញ្ចូលប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើលំនៅ​ឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ ឲ្យទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណទទួលបានថវិកាក្នុងសម័យ​កូវីដ ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ឥឡូវស្ដាប់តាមបទបញ្ជានេះ ឲ្យមន្ត្រីឲ្យពួកយើងចុះមកធ្វើការភ្លាម ជាពិសេសខេត្ត ខេត្តមានមន្ទីរសង្គមកិច្ចនៅទីនេះ…..មន្ទីរសង្គមកិច្ចធ្វើកិច្ចការងារនេះ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម