ព័ត៌មានជាតិ
ទូតជប៉ុន បញ្ជាក់ថា ជប៉ុនជួយដល់កម្ពុជា មិនមែន ដើម្បីប្រជែងភូមិសាស្ត្រនយោបាយឡើយ
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ«កម្ពុជាថ្មី» កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការជួយគាំទ្រកម្ពុជាពីសំណាក់រដ្ឋាភិបាលជប៉ុន កន្លងមក គឺមិនមែនដើម្បីប្រជែង យកតំបន់ភូមិសាស្ត្រនយោបាយនៅកម្ពុជានោះទេ។ លោក អះអាងថា ការជួយរបស់ជប៉ុនដល់កម្ពុជា គឺដើម្បីស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា និងតំបន់ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ លើកឡើងថា ជប៉ុន បាននិងកំពុងគាំទ្រកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីដំណើរការស្វែងរកសន្តិ ភាពនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ននេះ ក្នុងដំណើរការកសាងប្រទេសឡើងវិញនៅកម្ពុជា។
ឆ្លើយតបនឹងការលើកឡើងមួយចំនួនចំពោះការជួយរបស់ជប៉ុនដល់កម្ពុជា ដើម្បីដណ្ដើមឥទ្ធិពល និងប្រជែងភូមិសាស្ត្រនយោបាយជាមួយចិននោះ លោកឯកអគ្គរាជទូត បញ្ជាក់ថា មុនពេលកើនឡើងឥទ្ធិពលរបស់ចិនក៏ដោយ ក៏ជប៉ុនបានគាំទ្រកម្ពុជាជាប់ជានិច្ច។ លោក បន្តថា ប្រសិនបើជប៉ុនគាំទ្រកម្ពុជា ក្នុងបរិបទនៃការប្រកួតប្រជែងជាមួយមហាអំណាច ចិនមែននោះ ប្រហែលជាលោកមិនអាចពន្យល់ពីកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំបាននោះទេ។

ទូតជប៉ុនរូបនេះ សង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ និងគាំទ្រដល់កម្ពុជានេះ គឺដើម្បីស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា និងប្រទេសក្នុងតំបន់ ដែលនឹងមានសារប្រយោជន៍ចំពោះប្រទេសជប៉ុនផងដែរ។ ជាមួយគ្នានេះ ផ្អែកលើចំណុចនេះ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក បានប្ដេជ្ញានឹងបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យកាន់តែជិតស្និទ្ធ និងមានការរីកចម្រើនថែមទៀតលើគ្រប់វិស័យ។
គួរជម្រាបថា បើតាមលោកឯកអគ្គរាជទូត គឺក្រោយចប់សង្គ្រាមត្រជាក់នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ ជប៉ុន បានចូលរួមយ៉ាងសកម្មក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទន្ទឹមគ្នានេះ ក្នុងឆ្នាំ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា ហើយនៅឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាសកល ដែលរៀបចំដោយអ៊ុនតាក់ ពេលនោះ ជប៉ុន ក៏បានជញ្ជូនកងប្រតិបត្តិការរក្សាសន្តិភាពមកាន់កម្ពុជា ជាលើកដំបូង។ នៅក្នុងដំណាក់កាលកសាងប្រទេសឡើងវិញ ជប៉ុន តែងតែបានឈរនៅជាមួយកម្ពុជា និងជួយកម្ពុជាជាច្រើន ទាំងជំនួយថវិកា សម្ភារៈ និងជំនួបច្ចេកទេស ជាពិសេស ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕

ដោយ ៖ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?