Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ខ្ញុំអំពាវនាវទៅឯកឧត្ដម ខឹម វាសនា ឆ្លើយតបត្រឡប់ទៅវិញ ព្រោះគេចោទថា ខ្ញុំជាអ្នក​​បញ្ជាឲ្យបង្កើតព្រឹត្តិការណ៍

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យលោក ខឹម​ វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអ្នកគាំទ្រ ចេញមុខមកបញ្ជាក់ និងបដិសេធជុំវិញការជួបជុំរបស់ខ្លួន កាលពីពេលថ្មីៗនេះ ទៅកាន់អ្នកដែលចោទប្រកាន់ថា សម្ដេចជាអ្នកបញ្ជាឲ្យបង្កើតព្រឹត្តិការណ៍ជួបជុំនោះឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល មិនយកកងកម្លាំងទៅបង្រ្កាបប្រជាពលរដ្ឋ ដែលគ្រាន់តែមកជួបជុំដោយសារមានជំនឿខុសរឿង ដឹកនាំដោយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំមិនយកកម្លាំង ទៅបង្រ្កាបកម្លាំងដែលគ្រាន់តែមកជំនឿខុសរឿង ចឹងខាងបងប្អូន ឯកឧត្ដម ខឹម វាសនា គេបាននិយាយថា ខ្ញុំជាអ្នកបញ្ជាឯកឧត្ដម ដើម្បីធ្វើរឿងហ្នឹង ចឹងឯកឧត្ដម គួរតែឆ្លើយតប រឿងអ្នកគាំទ្រ ឯកឧត្ដម ខឹម វាសនា ឆ្លើយតបបើ ហ៊ុន សែន បញ្ហាព្រះព្រហ្មបានហើយ អាហ្នឹង គឺល្អហើយ ចឹងខ្ញុំមិនធំជាងព្រះព្រហ្ម ខឹម វាសនា»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់លោក ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបទៅអ្នកចោទប្រកាន់ថា សម្ដេចជាអ្នកបញ្ជាឲ្យបង្កើតព្រឹត្តិការណ៍ជួបជុំនោះឡើង។ សម្ដេចតេជោ បានយ៉ាងដូច្នេះថា «ដូច្នេះខ្ញុំអំពាវនាវទៅឯកឧត្ដម ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបត្រឡប់ទៅវិញ ព្រោះគេចោទថា ខ្ញុំជាអ្នកបញ្ជាឲ្យ ខឹម វាសនា បង្កើតព្រឹត្តិការណ៍នេះ ដើម្បីបង្វែររឿងនេះ រឿងនោះ ទៅជារឿងវាចោទទៅចឹង»។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ចំណុចនេះមានតែលោក ខឹម វាស​នា និងអ្នកគាំទ្រ ចេញមុខបដិសេធតែប៉ុណ្ណោះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម