ព័ត៌មានជាតិ
ប្រជាពលរដ្ឋសង្កាត់ចាក់អង្រែសប្បាយចិត្តពេលអាជ្ញាធរជួសជុលផ្លូវជាតិលេខ២
ប្រជាពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលមានលំនៅឋានអមសង្ខាងផ្លូវជាតិលេខ២បានសម្ដែងនូវក្តីរីករាយ ខណៈក្រសួងសាធារណការ និងអាជ្ញាធររាជធានីភ្នំពេញបានធ្វើការជួសជុលផ្លូវជាតិលេខ២ដែលកំពុងរងការខូចខាតស្ទើរទាំងស្រុងមកនោះ។

លោក គឿន ថាន់ រស់នៅសង្កាត់ចាក់អង្រែលើបានឲ្យដឹងថា ពួកគាត់សប្បាយចិត្ត ខណៈដែលអាជ្ញាធរបានធ្វើការជួសជុលផ្លូវដែលធ្លាប់តែរងការខូចខាតអស់រយៈពេលជិត៤ឆ្នាំមកហើយ។ ហើយថាការជួសជុលពុំមែនមានតែពេលនេះទេគឺកើតឡើងជាច្រើនលើកច្រើនសារមកហើយប៉ុន្តែដូចជាគ្មានគុណភាពសោះ។
ម្យ៉ាងទៀតការខូចខាតផ្លូវជាតិលេខ២នេះគឺចាប់ផ្តើមដេប៉ូខ្សាច់កកើតឡើងប្រមាណជា៧ទីតាំងស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម៤ និងចាក់អង្រែលើ៣រួចមក។

បើតាមការបញ្ជាក់ពីលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបាននិយាយប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៣ ខែសីហានេះថា តាងនាមឲ្យប្រជាពលរដ្ឋសង្កាត់ចាក់អង្រែលើ លោកមានក្តីត្រេកអរព្រោះត្រូវបានសាលារាជធានីភ្នំពេញធ្វើការជួសជុលចាក់ក្រាលកៅស៊ូបានយ៉ាងល្អខណៈដែលផ្លូវជាតិនេះរងការខូចខាតជាច្រើនឆ្នាំមកនោះ។ ហើយអ្វីដែលប្រជាពលរដ្ឋសប្បាយចិត្តដោយសារតែការជួសជុលគឺចំពេលដែលប្រជាពលរដ្ឋលោកធ្វើដំណើរទៅការទីអារាមធ្វើបុណ្យកាន់បិណ្ឌ។
ចំពោះសង្កាត់ចាក់អង្រែក្រោមវិញលោក ជា សុខៃ ជាចៅសង្កាត់ក៏សំដែងនូវក្តីរីករាយដូចគ្នានឹងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចាក់អង្រែលើផងដែរ៕



អត្ថបទ៖ នរា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា