Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកណាចង់ផ្ដួលរំលំ អ្នកហ្នឹងត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អ្នកណាដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ឬសម្ដេច គឺអ្នកនោះ នឹងត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ ហើយអ្នកណាដែលប៉ុងប៉ងរំលា​យ​កង​អង្គរក្សការពារនាយករដ្ឋមន្ត្រី គឺជាអ្នកដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះថា ជម្រើសដែលសម្ដេច ត្រូវប្រើប្រា​ស់កងកម្លាំងប្រដាប់អាវុធដើម្បីបង្រ្កាបនោះ គឺចំពោះអ្នកណាដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ជម្រើស ហ៊ុន សែន​ ប្រើប្រាស់កម្លាំងប្រដាប់អាវុធ អ្នកណាចង់ផ្ដួលរំលំ អ្នកហ្នឹងត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ អាហ្នឹងនិយាយឲ្យ​ច្បា​ស់ ព្រោះអ្នកឯងចង់ផ្ដួលខ្ញុំហើយ រឿងអីខ្ញុំទុក វាមិនដែលម៉ែអាណា ធ្វើនាយករដ្ឋមន្ត្រី ទុកឲ្យគេផ្ដួលទេវើយ»។

​ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ចំពោះអ្នកណាដែលប៉ុងប៉ងរំលា​យ​កងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺជាអ្នកដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ​សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា «ហើយអាខ្លះ វាថា អង្គរក្សការពារនាយករដ្ឋមន្ត្រី គឺខុស សូមផ្ដាំទៅអ្នកឯង អ្នកណាក៏ដោយ ប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺអ្នកឯងប៉ុនប៉ងធ្វើរដ្ឋប្រហារ និយាយប្រាប់អ្នកឯងឲ្យច្បាស់ គេត្រូវការពារណា បើការពារនាយករដ្ឋមន្ត្រីមិនបាន ប្រទេសហ្នឹងគឺវាច្របូកច្របល់ភ្លាម»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងករណីអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ដែលត្រូវបានគេធ្វើឃាត កាលពីពេលកន្លងទៅ គឺមេប៉ូលីសក៏ត្រូវបានលាលែងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ វិនាទី មុន

សម្តេចតេជោ បើកការប្រកួតកីឡាវាយកូនគោល ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ នាទីutes មុន

អភិបាលរាជធានី ចុះពិនិត្យទីតាំងមុនរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅថ្ងៃស្អែក

ព័ត៌មានជាតិ៩ នាទីutes មុន

បង្ក្រាបក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្ដាប់​ធ្នាប់សង្គម លើក​ក្នុងសន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ៣៣ នាទីutes មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានជាតិ៥១ នាទីutes មុន

រើសតែ២៥៧នាក់! តែបេក្ខជនមានសិទ្ធិចូលប្រឡងដើម្បីបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារមានជិត៦ពាន់នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម