Connect with us

ព័ត៌មានជាតិ

ទឹកជំនន់​បំផ្លាញ​ស្រែ ចម្ការ នៅ​បន្ទាយមានជ័យ ជាង​៦៥០០០​ហិកតា​

បានផុស

នៅ

​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​អះអាងថា ស្រូវ ស្រែ ចំការ ជាង​៦៥០០០ ហិកតា បាន​ខូចខាត ក្រោយពេល​ទទួលរង​នូវ​គ្រោះទឹកជំនន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ខេត្តបន្ទាយមានជ័យ ស្រូវ ចំនួន​៦៥.៧០០​ហិកតា និង​ដំណាំ​រួមផ្សំ ចំនួន​៦៦៦​ហិកតា បាន​ខូច​ដោយសារ​ទឹកជំនន់ ក្នុងនោះ​មាននៅ​ស្រុក​មង្គល​បូរី ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ​។​

​លោក​ថា រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់ ផ្តល់​គ្រាប់ពូជ ដល់​ប្រជាកសិករ ដែល​រង​ការខូចខាត​ដោយសារ​ទឹកជំនន់ ។

​លោក​បណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​លេខាធិការដ្ឋាន​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា បាន​ថ្លែងថា ក្រោយពី​ទឹកជំនន់​ស្រក​ទៅវិញ​អស់ មាន​ការងារ​ជាច្រើន ដើម្បី​បន្ត​ស្តារ​ផលប៉ះពាល់​ផ្សេងៗ​។ លោក​បណ្ឌិត វង់ សណ្ដាប់ បាន​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការវាយតម្លៃ នៃ​ការខូចខាត​របស់​ប្រជាពលរដ្ឋ​ក្នុងពេល​ទឹកជំនន់​។ ជាពិសេស មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​ដោះស្រាយ​ជូន​តែ​ប្រជាពលរដ្ឋ​ណា​ដែល​ខូចខាត​ស្រូវ​ពិតប្រាកដ​។​

​ក្រៅពី​ការស្តារ​ផល​ខូចខាត​ដោយសារតែ​គ្រោះទឹកជំនន់​ចប់ ការចាំបាច់​ដែល​ប្រជាពលរដ្ឋ​ធ្វើ​បន្ថែមទៀត​នោះ គឺ​បន្តការងារ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវការពារ​ខ្លួន​ពី​កូ​វីដ​-១៩ តាមរយៈ​ការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​វិធាន​សុខាភិបាល និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ត្រូវ​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាល់កុល ឬ​ជែ​ល​លាងដៃ ការធ្វើ​អនាម័យ និង​ការរក្សា​គម្លាត ជាដើម​៕​

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម