Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា៖ ​ការផ្លាស់ប្ដូរ​មុខតំណែងមានអត្ថប្រយោជន៍ ៤ យ៉ាង

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការរង ​នៃកងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងថា ការផ្លាស់ប្ដូរមុខតំណែង និងតែង​តាំង​តម្លើងតួនាទីមានអត្ថប្រយោជន៍ ៤ យ៉ាងជាគន្លឹះដើម្បីផ្ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងផ្ដល់ឱកាសដល់អ្នកបន្តវេនជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាយឧត្តមសេនីយ៍បានលើកឡើងនៅក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិ មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្តកំពតនៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពតផងដែរ។​

លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត​ជំនួសលោក​ឧត្តមសេនីយ៍ត្រី កែវ សុផល ដែលត្រូវបានផ្លាស់ប្តូរមុខតំណែងជាមេបញ្ជាការកង​រាជអាវុធហត្ថ​ខេត្តប៉ៃលិនវិញ។

លោកនាយឧត្តមសេនីយ៍ថ្លែងថា ការផ្លាស់ប្ដូរមុខតំណែង និងតែងតាំងតម្លើងតួនាទី និងប្ដូរកកន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន ជាក្រឹត្យក្រមនៃការ​ងារចាត់​តាំងរៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើននៃការងារ និងក៏ជាឱកាសមួយនៃការផ្លាស់​ប្តូរបរិយាកាសទីកន្លែងធ្វើការដែលផ្តល់អត្ថប្រយោជន៍៤ជាគន្លឹះរួមាន ទី១ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ២ រៀបចំធនធានមនុស្សឲ្យស្រប និងសមត្ថភាពជំនាញ និងនិស្ស័យ ៣ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និងទី៤ ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឲ្យអង្គភាព ស្ថាប័នរីកចម្រើនព្រមៗគ្នា។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ មេបញ្ជាការ ថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី កែវ សុផល ដែលបានលើក​ស្ទួយក្នុងការដឹកនាំបញ្ជាគ្រប់គ្រងកងរាជអាវុធហត្ថខេត្តកំពតសម្រេចបាននូវតួនាទីភារកិច្ច​របស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយកិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងជូនពរទទួលតួនាទីភារកិច្ចនៅកន្លែងថ្មីបន្តទទួលបានជោគជ័យ។

ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះនាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និងអនុវត្ត ៧ចំណុច រួមមាន ហូប ស្លៀកពាក់ ស្នាក់នៅ សុខភាព អប់រំរៀនសូត្រមធ្យោបាយធ្វើដំណើរកម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។

ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់ គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ ទីកន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម