Connect with us

ព័ត៌មានជាតិ

​ក្រសួងជំរុញឱ្យ​ពង្រឹងគុណភាព​ផលិតផលទេសចរណ៍​បញ្ចៀសការឆ្លងកូវីដ១៩​ ក្នុងឱកាស​ភ្ជុំបិណ្ឌ​

បានផុស

នៅ

ក្រសួងទេសចរណ៍​នៅថ្ងៃទី ១៣ ខែកញ្ញានេះ ​បានជំរុញឱ្យមន្ទីរទេសចរណ៍ រាជធានី ខេត្ត​អនុវត្តវិធាន​ការ ៣ កាពារ និង ៣ កុំ ​និងពង្រឹង​ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍​និងនីតិវិធី​ស្តង់ដារ​ប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានា​សុវត្ថិ​ភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារាចរណ៍ណែនាំ​របស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី ១៣ ខែកញ្ញា ២០២២នេះ ដើម្បី​ពង្រឹងគុណភាពផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​នៅតាម​រមណីយដ្ឋានទេសចរណ៍​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២៤-២៦ ខែកញ្ញា។

ក្រសួងទេសចរណ៍​ក៏ជំរុញឲ្យម្ខាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមាន​កម្មវិធី​លើកទឹកចិត្តចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំង និងត្រូវសហការជាមួយអាជីវករ ក្នុងការពង្រឹង​គុណភាពផលិតផល ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល សេវាឲ្យបានសមរម្យ។

ចំពោះតម្លៃស្នាក់នៅម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីប្រាប់ភ្ញៀវឲ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុករណីដែល​មិនអនុវត្ត​តាមតារាងបានបិទផ្សាយនោះម្ខាស់មូលដ្ឋានអាជីវកម្មត្រូវ​ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

លើសពីនេះ មន្ទីទេសចរណ៍ រាជធានី ខេត្ត ត្រូវណែនាំម្ចាស់ទូកដ កាណូត និងមធ្យោបាយដឹក​ជញ្ជូនតាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារ​សង្គ្រោះ​ចាំបាច់ និងរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ ជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឲ្យបានទូលំទូលាយ៕

អត្ថបទ៖ ឌឿន ច័ន្ទថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តប៉ៃលិន
ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៣៦ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៥៦ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម