Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចំនួន៤ ឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅខណ្ឌទួលគោក

បានផុស

នៅ

ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌទួលគោក មានក្រុមហ៊ុនជាច្រើនបានចូលរួមដេញថ្លៃនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហូត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក នៅសាលាខណ្ឌទួលគោក ហើយក្រុមហ៊ុនដេញថ្លៃឈ្នះនៅក្នុងសង្កាត់ទាំង១០ នៃមូលដ្ឋានខណ្ឌទួលគោកនេះមានចំនួន៤ក្រុមហ៊ុន ក្នុងនោះមាន ក្រុមហ៊ុន លីន សុគន្ធា ខូលអិលធីឌី ក្រុមហ៊ុន អ៊ុយ សុភាព ក្រុមហ៊ុនប៊ុនណា ខុនស្ត្រាក់សិននិងក្រុមហ៊ុនអេសភីស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហូត ហៃ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវ​ការរបស់ប្រជាពលរដ្ឋ។

ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។ មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។

លោក ហួត ហៃ ក៏បានស្នើអោយកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ។មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។តាមដានរបាយការណ៍រីកចម្រើន និងការចេញអាណត្តិទូទាត់ និងប្រាក់ធានា។ផ្តល់យោបល់កែលម្អជាផ្លូវការក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋានអនុវត្តគម្រោង។

លោក ហួត ហៃ បានបន្តទៀតថា ឆ្នាំ២០២១នេះ ពិភពលោកកំពុងតែជួបវិបត្តិសកលនៃជំងឺកូវីដ-១៩សម្រាប់ប្រទេស​កម្ពុជាយើង ក៏បានជួបប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩នេះ យ៉ាងធ្ងន់ធ្ងរដែរ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងនិងបានធ្វើអើយការរៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ ត្រូវបានពន្យាពេល។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក ក្នុងឱកាសនោះក៏បានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធីអភិវឌ្ឍន៍សង្កាត់ទាំង១០សង្កាត់ ឆ្នាំ២០២១ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្តាលូ ជួស​ជុល​ផ្លូវ ស្ថាបនាស្ពានអាកាសថ្មើជើង កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការឺឡានៅតាមដងផ្លូវនានា។ល

សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យភូមិសាស្ត្រខណ្ឌទួលគោក មានការអភិវឌ្ឍ និងបានរួមចំណែកកាត់ បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ដល់ប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល បានធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងទទួល បាននូវភាពកក់ក្ដៅលើការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំ ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម