ព័ត៌មានជាតិ
កម្ពុជា ផ្ដួចផ្ដើមគំនិតលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន
ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា ការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមថ្លែងសន្ទរកថាបើក ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) ក្រោមប្រធានបទ “ផ្លូវរបស់អាស៊ានឆ្ពោះទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្តរភាព” ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅរសៀលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺនាំយកអ្នកវិនិយោគ និងប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព ក្នុងតំបន់អាស៊ាន។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ទៀតថា ការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint 2025 ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាពយុទ្ធសាស្ដ្រអាស៊ានសម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និង Bandar Seri Begawan Roadmap។

ជាមួយគ្នានេះ លោកបានថ្លែងអំពីសារសំខាន់កិច្ចសហការរវាងវិស័យរដ្ឋនិងភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការលើកស្ទួយបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចអាស៊ាន ប្រកបដោយបរិយាបន្ន និងនិរន្ដរភាព។
ក្នុងឱកាសនេះដែរ ប្រធានពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកកាលានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាល រួមមានដូចជា ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិនិងចូលរួម ASEAN Single Windows, និង ការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ចូលរួមចំណែកផ្ដល់នូវទស្សនទានល្អៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិស័យរដ្ឋ-ឯកជន ក្នុងតំបន់អាស៊ាន៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?