Connect with us

ព័ត៌មានជាតិ

បង្ហើប​តួលេខ​ប្រាក់​ឈ្នួលកម្មករឆ្នាំ ២០២៣ វិស័យ​កាត់​ដេរ និង​ស្បែកជើង

បានផុស

នៅ

លោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ប្រាក់​ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតផល​ស្បែកជើងនិងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ មុនពិធីបុណ្យបិណ្ឌភ្ជុំ។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយកិច្ចប្រជុំប្រប្រាក់ឈ្នួលកាលពីយប់ថ្ងៃទី ១៣ កញ្ញា លោក ហេង សួរ បានបន្តថា​តាមរយៈការសម្របសម្រួលប្រជុំផ្ទៃក្នុងផង ត្រីភាគីផង ​ក្នុង​នោះ​ភាគីតំណាងនិយោជកបានតម្លើងពី១៩៦ ទៅ ១៩៧ ដុល្លារ។ ដោយឡែកភាគីសហជីពមានចំនួន ៣ តួលេខផ្សេងគ្នា ក្នុងនោះតួលេខ ២០៦ដុល្លារ មានចំនួន ៨ សម្លេង, តួលេខ ២១០ ដុល្លារ មាន ៣ សម្លេង និងតួលេខ ២១៣ ដុល្លារ ចំនួន ១១សម្លេង។ ចំណែកឯភាគីរដ្ឋាភិបាលបានកំណត់តួលេខ ១៩៨ ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា នៅក្នុងកិច្ចប្រជុំប្រាក់ឈ្នួលនោះក្រៅពីដាក់តួលេខចុងក្រោយ ខាងភាគីនិយោជកបានដាក់សំណើរចំនួន​ ៣ និងភាគីតំណាងកម្មករនិយោជិតដាក់សំណើរចំនួន ៨ ទៅរាជរដ្ឋាភិបាលដោះស្រាយសម្រាប់កិច្ចប្រជុំលើកចុងក្រោយនៅថ្ងៃទី ២១ កញ្ញា ក្រោមអធិបតីភាពលោករដ្ឋមន្ត្រីអ៊ិត សំហេង ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាត្រួតពិនិត្យនិងគោរពរាយការណ៍បន្តទៅប្រមុខរដ្ឋាភិបាលពិនិត្យនិងសម្រេចចុងក្រោយ។

លោកបានបន្ថែមថា «ដូចនេះថ្ងៃទី២១កញ្ញា ជាថ្ងៃចុងក្រោយដើម្បីសម្រេចប្រាក់ឈ្នួល​កម្មករឆ្នាំ២០២៣។ ក្នុងករណីភាគីនីមួយៗគាំទ្រតួលេខណាមួយជាឯកច្ឆ័យ នឹងមិនមានការបោះឆ្នោតទេតែបើភាគីនីមួយៗនៅតែប្រកាន់ជំហររៀងៗខ្លួន​នោះតាមច្បាប់នឹងឈានទៅដល់ការបោះឆ្នោតសម្រេចចុងក្រោយ»។

គួរបញ្ជាក់ថា សម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ទទួលបាន១៩៤ដុល្លារក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៥៧ នាទីutes មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម