ព័ត៌មានជាតិ
ក្នុងមួយខែមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ត្រូវការឈាមសម្រាប់សង្គ្រោះអ្នកជំងឺប្រមាណ៥០ប្លោក
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងមួយខែៗមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុត្រូវការឈាមសម្រាប់សង្គ្រោះអ្នកជំងឺប្រមាណជា៥០ប្លោកឈាម។

ថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងយុវជននៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុកាលពីថ្ងៃទី១៣ ខែកញ្ញា លោកជំទាវ
លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានបន្តថា ដើម្បីបំពេញតម្រូវការខាងលើមន្ទីរពេទ្យបង្អែកខេត្តតែងតែរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមការជួយគាំទ្រសម្របសម្រួលពីអភិបាលខេត្ត ធ្វើការផ្សព្វផ្សាយអំពាវនាវមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាគមន៍ ស្ថាប័នឯកជនចូលរួមបរិច្ចាកឈាមនៅមន្ទីរពេទ្យ ឬនៅកន្លែងដែលបានរៀបចំពីធី។
លោកស្រីបានបន្តទៀតថា ជាក់ស្តែងនាពេលនេះក្រោមការផ្តួចផ្តើមរបស់លោកអភិបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីបរិច្ឆាគឈាមដើម្បីជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន័ថា « ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងជំនួសឱ្យជនរងគ្រោះចំពោះវត្តមានឯកឧត្តម លោកជំទាវអស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន
និងមហាជនដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះបានផ្តល់នូវអត្តន័យ និងអត្តប្រយោជន៍យ៉ាងសំខាន់ចំពោះអ្នកផ្តល់ឈាម និងអ្នកដែលទទួលឈាមពោពេញទៅដោយបុណ្យកុសលល្អប្រពៃ ហើយក៏ជាការងារមនុស្សធម៌មួយយ៉ាងសំខាន់ក្នុងការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។ ថ្ងៃនេះមានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមសរុបចំនួន៧១១នាក់ ហើយវត្តមានរបស់អស់លោកពិតជាមានសារ:សំខាន់ណាស់ក្នុងការផ្តល់ឈាមជួយសង្គ្រោះអាយុជីវតិជនរងគ្រោះរបស់យើង»។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល មានប្រសាសន៍បានថ្លែងអំណរគុណលោកអភិបាលខេត្តដែលបានផ្សព្វផ្សាយបំផុសចលនាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះក្នុងការងារមនុស្សធម៌ហើយសកម្មភាពផុលផុសសូមបន្តអនុវត្តការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្តទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះម្យ៉ាងទៀតក៏ជាវប្បធម៌លើកកម្ពស់ការងារមនុស្សធម៌នៅខេត្តព្រះសីហនុ។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា «ខេត្តព្រះសីហនុមានការគ្រប់គ្រងឈាមបានល្អក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះហើយមិនត្រឹមតែមានឈាមគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងបានឧបត្ថម្ភឈាមជូនដល់មជ្ឈមណ្ឌលជាតិថែមទៀតផងយើងបន្តចូលរួមគាំទ្រដល់សកម្មភាពអំណោយឈាមថែមទៀត សម្រាប់ប្រើប្រាស់ និងបំពេញតម្រូវការរបស់អ្នកជំងឺដែលមកសម្រាលក្នុងមន្ទីរពេទ្យដែលពួកគាត់ត្រូវការឈាមចាំបាច់»៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច