Connect with us

ព័ត៌មានជាតិ

រយៈពេល​២៤២​ថ្ងៃ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៩៩៨​លើក ស្លាប់​១០០៧​នាក់

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា រយៈពេល​២៤២​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៩៩៨ លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០០៧​នាក់ របួស​ចំនួន​២៩៨៣ នាក់ របួសធ្ងន់​ចំនួន​១៨១៣ នាក់​។

ដោយឡែក​នៅ​ថ្ងៃទី​២៨ ខែធ្នូ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៥ លើក ក្នុង​នោះ​ស្លាប់​ចំនួន​០៧ នាក់ របួស​ចំនួន​២០ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​១៦ នាក់ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត ចំនួន​១០​។

បើ​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន រយៈពេល​២៤២ ថ្ងៃ​នេះដែរ នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​២៤៦៥៥១ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ចំនួន​១៨១៤៦៩ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​៦៥០៨២​គ្រឿង​។ ក្នុងនោះ​រថយន្ត​តូច​ចំនួន​៥៤១១២ គ្រឿង និង​រថយន្ត​ធំ​ចំនួន​១០៩៧០ គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក​សម្រាប់​ថ្ងៃទី​២៨ ខែធ្នូ នេះ គិត​ត្រឹម​ម៉ោង​៤​រសៀល មាន​យានយន្ត​ល្មើស​ចំនួន​៩៣៨ គ្រឿង ត្រូវបាន​ពិនិត្យ និង​ពិន័យ ក្នុងនោះ​ម៉ូតូ​ចំនួន​៧២៧​គ្រឿង និង​រថយន្ត​ចំនួន​២១១​គ្រឿង​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន បញ្ជាក់ថា ក្នុងចំណោម​យានយន្ត​ទាំង​២១១​គ្រឿង​នោះ មាន​យានយន្ត​តូច​ចំនួន​១៦២ គ្រឿង និង​យានយន្ត​ធំ​ចំនួន​៤៩ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​១៣ គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំនួន​១៤​នាក់​, ល្មើ​សញ្ញា​ចំនួន​៦ គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវ៉ាត់​ចំនួន​១៣៤ នាក់​, លើស​ចំណុះ​ចំនួន​៨ គ្រឿង​, បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ចំនួន​៦ នាក់​, អត់​ស្លាក​លេខ​ចំនួន​១២ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​១៨ នាក់​។

​ចំណែក​ម៉ូតូ​ល្មើស​ទាំង​៧២៧ គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន​៦៥២ នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​៤១ គ្រឿង​, បត់​ជែង​២ គ្រឿង​, បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ចំនួន​១០ នាក់​, បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​០៧ គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​១៥ នាក់​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម