Connect with us

ព័ត៌មានជាតិ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្ត​សមាជិកខ្លួនសម្រួលអត្រាការប្រាក់ទាប តាមការអំពាវនាវរបស់សម្តេចតេជោ

បានផុស

នៅ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ «អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ» ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានបញ្ជាក់ថា ​ប្រជាពលរដ្ឋមួយចំនួន​អាចនឹងត្រូវការដើមទុនបង្កើតមុខរបរ​ដោយសម្ដេចទទូចឱ្យសេវា​ឥណទានហិរញ្ញវត្ថុយោគយល់ និងអាទិភាពឱ្យខ្ចី​​សម្រាប់ប្រជាពលរដ្ឋ​ដែលរស់នៅរុនតាឯក ហើយទម្លាក់អត្រាការប្រាក់​ទាបជាងអតិថិជនទូរទៅផ្សេងទៀត។

ការអំពាវនាវរបស់សម្ដេច ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ ស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា «សូមលើកទឹកចិត្តដល់សមាជិករបស់សមាគមទាំងអស់ដែលមានប្រតិបត្តិការក្នុងតំបន់ខាងលើនេះ មេត្តាសម្របសម្រួល​ផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្រប ចំពោះប្រជាពលរដ្ឋដែលបាន​ផ្លាស់ប្តូរទីលំនៅមកភូមិធម្មជាតិរុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល»។

បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាយវិការនេះ គឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

មុនីនាគ លត់ជង្គង់គោរពបងប្រុស និងបង្ហាញភាពស្និតស្នាលជាមួយគ្រួសារ ធ្វើឱ្យមហាជនកាន់តែស្ញប់ស្ញែងគ្រួសារឧកញ៉ា ព្រាប សុវត្ថិ

ព័ត៌មានជាតិ៤០ នាទីutes មុន

អភិបាលខេត្តសៀមរាប ណែនាំដល់មន្ទីរអង្គភាពក្នុងខេត្ត អនុវត្ដឱ្យបានហ្មត់ចត់ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

រថយន្តដឹកជំនួយមនុស្ស​ធម៌​​៦០០​គ្រឿង​​ក្នុង​១ថ្ងៃ​ នឹង​ចូល​តំបន់​ហ្កាហ្សា​​​​ដែលជួប​វិបត្តិ​​ខ្លាំង​​

សេដ្ឋកិច្ច៤៩ នាទីutes មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

លោក Zelensky អំពាវនាវ​សុំ​ប្រព័ន្ធ​ការពារ​អាកាស​ពី​សម្ព័ន្ធមិត្ត​បន្ថែម​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម