Connect with us

ព័ត៌មានជាតិ

សង្ឃឹមថា កុមារ​កំព្រា​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា នឹង​មាន​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី

បានផុស

នៅ

​នេះ​ជា​ការ​លើកឡើង​របស់លោក​ស្រី Irina Tsatsulina ប្រធាន​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​វប្បធម៌​រុស្ស៊ី ក្នុង​ឱកាស​ផ្តល់​អំណោយ​បុណ្យ Christmas ដល់​កុមារកំព្រា ប្រមាណ​ជាង​៣០​នាក់ នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី Irina Tsatsulina បាន​ថ្លែងថា ឆ្នាំ​២០២០​នេះ គឺជា​ខួប​៤០ ឆ្នាំ នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​វប្បធម៌​រុស្ស៊ី ដូច្នេះ​យើង​បានធ្វើការ​នៅ​កម្ពុ​ជាជាង​៤០​ឆ្នាំ​មកហើយ តែ​គួរ​ឲ្យ​សោកស្ដាយ ដែល​កន្លងមក​មជ្ឈមណ្ឌល​បាន​ផ្អាក​ការងារ​របស់ខ្លួន ហើយ​ទើបតែ​ដំណើរការ​ឡើងវិញ​បាន​ជាង​មួយ​ឆ្នាំកន្លះ​។ លោកស្រី​បាន​បន្តថា ជា​រៀងរាល់ឆ្នាំ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​រុស្ស៊ី តែងតែ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ហើយ​និស្សិត ដែល​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី មិន​ត្រឹមតែ​និស្សិត​នៅ​រាជធានី​ភ្នំពេញ​ទេ ក៏មាន​និស្សិត​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ផងដែរ​។

​បើតាម​លោកស្រី Irina Tsatsulina អ្នក​ដែល​ស្គាល់​មជ្ឈមណ្ឌល​នេះ គឺ​ចាប់​ផ្ដើម​ឡើង​ពី​ក្មេង​តូចៗ ហើយ​អ្នក​ដែល​ត្រូវ​ចេញទៅ​សិក្សា​នៅ​សហព័ន្ធរុស្ស៊ី តែងតែ​សិក្សា​នៅ​មជ្ឈមណ្ឌល​នេះ ហើយ​លោកស្រី​សង្ឃឹមថា កុមារា កុមារី ដែល​មក​ទទួល​អំណោយ​នា​ថ្ងៃនេះ នឹង​មាន​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី អាច​ក្លាយទៅជា​វេជ្ជបណ្ឌិត ជា​វិស្វករ ឬ​ជា​អ្នក​បើក​យន្តហោះ ដូច្នេះហើយ​ទើប​មជ្ឈមណ្ឌល​រុស្ស៊ី ស្វាគមន៍​ពី​គ្រប់គ្នា​ទាំងអស់ ដើម្បី​ចូលមក​កាន់​មជ្ឈមណ្ឌល​វប្បធម៌​រុស្ស៊ី​នេះ ចាប់ពី​ក្មេង​តូចៗ​រហូតដល់​មនុស្ស​ធំ​។ លោកស្រី​អះអាងថា អំពើ​មនុស្សធម៌ គឺជា​កត្តា​ដ៏​សំខាន់​របស់​ប្រជាជន​រុស្ស៊ី ដើម្បី​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​។

សម្រាប់​កាដូ​ដែល​បាន​យក​មក​ជួយ​ដល់​ក្មេងៗ​កំព្រា​នេះ លោកស្រី​បាន​អរគុណ​ចំពោះ​ប្រជាជន​រុស្ស៊ី អ៊ុយ​ក្រែ​ន ក៏ដូចជា​ការ​ហ្សា​ក់ស្ត​ង់ ដែល​បាន​ជួយ ដើម្បី​ទិញ​ជា​កាដូ​ជួយ​ដល់​កុមារកំព្រា​នាពេលនេះ​។ បើតាម​លោកស្រី Irina Tsatsulina កម្ម​វិធីចែក​ជំនួយ​នាពេលនេះ មិនមែនជា​កម្មវិធី​ចុងក្រោយ​ទេ នៅ​ថ្ងៃ​ខាងមុខ​នឹងមាន​កម្មវិធី​ជាច្រើន​ទៀត ពីព្រោះ​នេះ គឺជា​ប្រពៃណី​របស់​រុស្ស៊ី នៅក្នុង​ពិធីបុណ្យ Christmas ដើម្បី​ផ្ដល់​ការសប្បាយ​ដល់​កុមារ​ទាំងអស់​នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី​។

ចំណែក​លោក​ប៉ាត ណូន ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​បាន​ថ្លែងថា កុមារ​នៅក្នុង​មណ្ឌល​អង្គការ​មាន​ចំនួន​៣៣​នាក់ ហើយ​កុមារ​ដែល​ត្រូវ​ចិញ្ចឹម​ទាំងអស់​មាន​ប្រមាណ​ជាង​៦០​នាក់​ដោយ​បូក​រួមទាំង​កុមារ​រើស​អេតចាយ កុមារ​ក្រីក្រ ដែល​នៅក្បែរ​ក្បាល​មជ្ឈមណ្ឌល ហើយ​ក្នុងនោះ ក៏មាន​បុគ្គលិក និង​យុវជន ដែល​សរុប​មាន​ប្រមាណ​៨០​នាក់​។

​បើតាម​លោក ប៉ាត ណូន អង្គការ​របស់លោក​បាន​បង្កើតឡើង កាលពី​ឆ្នាំ​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​១៩៩៥ ដែលមាន​រយៈពេល​២៦​ឆ្នាំ​មកហើយ​។ លោក​បញ្ជាក់ថា កុមារកំព្រា​នៅក្នុង​មណ្ឌល ហើយ​ដែល​មជ្ឈមណ្ឌល​ចិញ្ចឹម​តែម្តង​មាន​ចំនួន​៣៣​នាក់ ហើយ​នៅក្រៅ​មណ្ឌល​ចំនួន​៣៣ នាក់​ទៀត គឺ​បាន​ជួយ​ជា​របប​អង្ករ និង​មី​ប្រចាំខែ​។

បើតាម​លោក ប៉ាត ណូន បច្ចុប្បន្ន​អង្គ​ការជួប​បញ្ហា​ខ្វះខាត​យ៉ាងខ្លាំង ជាពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ហើយដោយ​សា​តែ​ការខ្វះខាត​នេះ លោក​បាន​ដើរ​សុំ​អង្ករ​តាម​វត្ត ដើម្បី​យកមក​ចិញ្ចឹម​ក្មេង​កំព្រា​ទាំងនេះ ពីព្រោះ​មិនមាន​ភ្ញៀវ និង​សប្បុរសជន​ជួយ​។ ជាមួយគ្នា​នោះ លោក​ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន ជាតិ និង​អន្តរជាតិ ចូលរួម​ផ្ដល់ជំនួយ​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ដែល​កំពុង​ខ្វះខាត​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៣ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១០ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម