Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ប្រមាណ​ជិត ៥០​ គ្រួសារ ​រស់នៅជើងភ្នំ​សំពៅផ្ទុះការតវ៉ា បន្ទាប់ពីអាជ្ញាធរជូនដំណឹងឲ្យរុះរើផ្ទះ និងតូបលក់ដូរដោយគ្មានសំណង

បានផុស

នៅ

ប្រជាពលរដ្ឋ​ប្រមាណ​ជិត៥០​គ្រួសារ​រស់នៅឃុំភ្នំសំពៅ ខេត្តបាត់ដំបង បាន​នាំគ្នា​ផ្ដិតមេដៃ​ដាក់​លិខិត​ស្នើសុំទាមទារ​ឱ្យ​អា​ជ្ញាធរខេត្តបាត់ដំបង ផ្ដល់​សំណង​ដល់​ពួកគេ​ឱ្យ​បាន​សមស្របតាមការរស់នៅរបស់ពួកគាត់ពីចន្លោះជាង២០ដល់ជាង៣០ឆ្នាំមកហើយ ដែលសំណើ​នេះបានធ្វើឡើងបន្ទាប់ពី​អាជ្ញាធរ​ស្រុក​បាណន់​ កាលពី​ថ្ងៃទី​៦ ខែកញ្ញា បានជូនដំណឹងឲ្យពលរដ្ឋនៅទីនោះរុះរើផ្ទះ និង​តូប​លក់ដូរ​ចេញពី​ជើងភ្នំ​សំពៅ ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ដោយគ្មានការដោះស្រាយអ្វីទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្ត កាលពីថ្ងៃទី០៩ ខែកញ្ញា ក្រុមប្រជាពលរដ្ឋប្រតិកម្មដោយសរសេរលិខិតមួយច្បាប់ទៅរដ្ឋបាលសាលាខេត្ត ក្នុងនោះមានភ្ជាប់តារាងឈ្មោះ​និងស្នាមមេដៃរបស់ពលរដ្ឋ​ចំនួន៤៥គ្រួសារផងដើម្បីស្នើសុំអាជ្ញាធរខេត្តរកដំណោះស្រាយឲ្យបានសមស្របមុននឹងឲ្យពួកគាត់រុះរើផ្ទះ។ ដោយក្នុងលិខិតស្នើសុំមាន៥ចំណុចសំខាន់រួមមាន៖​ទី១.មិនមែនប្រឆាំងចំពោះគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល ហើយក៏មិនទាមទាកាន់កាប់ឬបន្តការរស់នៅតទៅទៀតនោះទេ ប៉ុន្តែពួកគាត់ស្នើរសុំគោលនយោបាយដោះដូរសំណងអោយ​បានសមស្រប​តាម​លក្ខណៈវិនិច្ឆ័យតាមប្រភេទទាំងខ្នងផ្ទះ និងតូបលក់ដូរ ខណះដែលអ្នកលក់ដូរនៅទីនោះបានចូលរួមចំណែកកសាងវត្តលើភ្នំសំពៅជារៀងរហូតអស់រយះពេលច្រើនឆ្នាំហើយមកហើយ។

ទី២.មិនមានការរុះរើណាមួយកើតឡើងឡើយដរាបណាមិនទាន់ទទួលបានដំណោះស្រាយ និងការព្រមព្រៀងពីម្ចាស់លំនៅដ្ឋាននីមួយៗ។

ទី៣.ការរុះរើ នឹងត្រូវធ្វើឡើងដោយម្ចាស់ផ្ទះក្រោយទទួលបានដំណោះស្រាយសមស្របដែលមានជាលាយល័ក្ខអក្សរស្នាមមេដៃព្រមព្រៀងពីម្ចាស់ផ្ទះ និងម្ចាស់តូបនីមួយៗ។

ទី០៤.ស្នើសុំសិទ្ធិការពារសុវត្ថិភាព សន្តិសុខក្នុងការរស់នៅបច្ចុប្បន្នប្រសិនបើមានការគំរាមកំហែងទាំងផ្លូវកាយ ឬស្មារតី ឬការបំផ្លាញផ្សេងៗ ឬមានការលួចដុតបំផ្លាញក្នុងរូបភាពណាមួយពួកគាត់​សុំទម្លាក់បន្ទុកនេះទាំងស្រុងទៅលើស្ថាប័នដែលបង្គាប់អោយរុះរើជាអ្នកទទួលបុសត្រូវ។

ទី៥.សុំបន្តរការលក់ដូរទាំងលើ និងខាងក្រោមតាមជើងភ្នំរហូតដល់ដាច់ខែវិច្ឆិកា ឆ្នាំ២០២២ ព្រោះខ្ចីលុយគេមកទិញទំនិញលក់ច្រើនបើមិនអោយលក់អត់មានលុយសងគេទេ។

ដោយសាតែលិខិតស្នើសុំរបស់ពួកគាត់គ្មានការឆ្លើយតបទើបកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ពួកគាត់បានលើក​គ្នាមកខាងមុខសាលាខេត្ត ដើម្បីស្នើរសុំលោកអភិបាលខេត្តជួយអន្តរាគមន៍អោយ​មានដំណោះស្រាយសមស្របលើចំណាត់ការរបស់អាជ្ញាធរខេត្ត។ ហើយក្រោយការជួបជុំប្រមូលផ្តុំគ្នារបស់ក្រុមអាជីវករជាប្រជាពលរដ្ឋខាងលើនេះរដ្ឋបាលខេត្តបាត់ដំបង បានអនុញ្ញាតឲ្យតំណាងចំនួន២នាក់​ចូលជួបពិភាក្សាជុំវិញករណីខាងលើ។

នៅក្នុងជំនួបនោះតំណាងប្រជាពលរដ្ឋម្នាក់ គឺអ្នកស្រី ហេង លីណា បានលើកឡើងថា តូបលក់ដូរទាំងនោះពុំមែនត្រឹមតែជាតូបទេ គឺជាលំនៅដ្ឋានក្នុងការរស់នៅចាប់តាំងពីចន្លោះជាង២០ឆ្នាំ​រហូតមាន​ដល់ជាង ៣០ឆ្នាំមកហើយ ដោយមានទាំងការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងមានសិទ្ធិបោះឆ្នោត មានសៀវភៅគ្រួសារ មានលេខផ្ទះ មានក្រុម មានភូមិ ចុះបញ្ជីត្រឹមត្រូវតាមច្បាប់ថែមទៀតផង។ អ្នកស្រីបានបន្តថា ក្រោយជួបរដ្ឋបាលសាលាខេត្ត ខាងមន្ត្រីរដ្ឋបាលខេត្តសុំរយ:ពេល៣ថ្ងៃដើម្បីបំពេញបែបបទស្នើទៅដល់លោក សុខ លូ អភិបាលខេត្ត​ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ​ដែលពាក់ព័ន្ធទាំងអស់នៅ​ពេលក្រោយ ។

បើទោះបីយ៉ាងណា លោក សុខ លូ អភិបាលខេត្តបាននិយាយយ៉ាងខ្លីប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៤ ខែកញ្ញានេះថា ក្រុមការងារនឹងពិនិត្យមើល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម