ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ៖ បើខ្លួនជាអាវុធហត្ថ ហើយប្រព្រឹត្តខុសច្បាប់ គឺអាវុធហត្ថខ្លួនឯងត្រូវតែអនុវត្តច្បាប់
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តាំផ្ញើជាថ្មីដល់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ថា ប្រសិនបើខ្លួនជាអាវុធហត្ថ ហើយប្រព្រឹត្តខុសច្បាប់ គឺស្ថាប័នកងរាជអាវុធហត្ថខ្លួនឯង ត្រូវតែអនុវត្តច្បាប់ មិនចាំបាច់ថ្នាក់ដឹកនាំរាជរដ្ឋា ភិបាលប្រតិកម្ម ឬសារព័ត៌មានចុះផ្សាយនោះទេ។

ប្រទេសជាតិត្រូវតែការពារ ប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវបង្រ្កាប ក្នុងជួរកងកម្លាំងកងរាជអាវុធហត្ថក៏ដោយ យើងជាមន្រ្តីអនុវត្តច្បាប់ ប៉ុន្តែប្រសិនខ្លួនជាកងរាជអាវុធហត្ថទៅប្រព្រឹត្តខុសច្បាប់នឹងត្រូវទទួលទោស ។ នេះជាការលើកឡើងជាថ្មីម្តងទៀត របស់លោកនាយសេនីយ៍ សៅ សុខា អគ្គមេបញ្ជារង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថថ្មី ខេត្តកោះកុង។

លោក សៅ សុខា បន្ថែមនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ទៀតថា «កងរាជអាវុធហត្ថជាពលរដ្ឋដ៏វិសេសវិសាល មានកាន់កាំភ្លើងក្នុងដៃ ជាពលរដ្ឋដែលច្បាប់ផ្តល់អំណាចឲ្យ និងឃាត់ខ្លួនជនណាដែលបំពានច្បាប់។ តែបើខ្លួនទៅបំពានច្បាប់ដោយខ្លួនឯង កងរាជអាវុធហត្ថហ្នឹងត្រូវតែចាត់វិធានការ គឺពុំចាំបាច់អ្នកសារព័ត៌មានចុះផ្សាយ ឬថ្នាក់ដឹកនាំប្រតិកម្មនោះទេ»។ ដូច្នេះសូមមេបញ្ជាការ និងកងកម្លាំងកងរាជអាវុធហត្ថទាំងអស់ ផ្តោតការយកចិត្តទុកដាក់អំពីតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រងបញ្ជាកម្លាំង វិន័យក្រមសីលធម៌ និងសាមគ្គីភាពផ្ទៃក្នុង។

បើតាមលោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងអាណត្តិមេបញ្ជាការ និងកងកម្លាំងកងរាជអាវុធហត្ថរូបណាបម្រើការងារបានល្អ នឹងទទួលបានការលើកទឹកចិត្តតែងតាំងឋានៈតួនាទី ឬរក្សាតំណែងបន្តទៀត ក្រោមការត្រួតពិនិត្យវាយតម្លៃអំពីស្នាដៃការងារ។ ដើម្បីឲ្យការអនុវត្តការងារ និងតួនាទីភារកិច្ចបានល្អប្រកបដោយទំនុកចិត្ត លោក សៅ សុខា ណែនាំដល់លោក តាំង ឈុនស្រេង ដែលជាមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តកោះកុង ត្រូវដឹកនាំអង្គភាព និងយល់ច្បាស់ ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោក ចំពោះប្រទេសជាតិ។

ដោយឡែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ជឿជាក់លើសមត្ថភាពចំណេះដឹងរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លើការគ្រប់គ្រងដឹកនាំអង្គភាព និងកងកម្លាំងប្រដាប់ក្រោមឱវាទ ទទួលបានជោគជ័យឈរលើស្មារតីការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាល បម្រើរាស្រ្ត និងបង្រ្កាបបទល្មើសនានា។

ចំពោះការដាស់តឿន របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺត្រូវបានលោក តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថថ្មីខេត្តកោះកុង បានទទួលយករាល់មតិណែនាំរបស់លោក សៅ សុខា និងប្តេជ្ញាចិត្តថា រូបលោកបង្កើនសមត្ថភាពចំណេះដឹង សីលធម៌ សុជីវធម៌ ការលះបង់ និងទំនួលខុសត្រូវខ្ពស់លើតួនាទីភារកិច្ច ដឹកនាំអង្គភាពឲ្យបានល្អប្រសើរ តបតាមច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ដើម្បីទទួលបានការការពារ និងគោរពស្រឡាញ់ពីកងកម្លាំងក្នុងអង្គភាព និងមហាជនប្រជាជន៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា