ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន នឹងប្រារព្ធខួបលើកទី ៧០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ
នៅឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំនៃខួបលើកទី ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីបានភ្ជាប់ទំនាក់ទំនងជាផ្លូវការតាំងពីឆ្នាំ១៩៥៣។ ក្នុងនោះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងសហការគ្នារៀបចំកម្មវិធីនានា ដើម្បីអបអរសាទរខួបលើកទី៧០នៃមិត្តភាពរវាងកម្ពុជា-ជប៉ុននេះ។

ដើម្បីជំរុញការងាររៀបចំកម្មវិធីនានាឲ្យបានកាន់តែល្អប្រសើរនោះ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការប្រតិបត្តិនៃប្រទេសទាំងពីរ ក៏បានបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន ដើម្បីពិភាក្សាលម្អិតអំពីកម្មវិធីនីមួយៗ ដើម្បីត្រៀមលក្ខណៈជាមុន។
បើតាមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងប្រាប់«កម្ពុជាថ្មី» កន្លងទៅ គឺនៅក្នុងឱកាសខួបលើកទី ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឆ្នាំ២០២៣ ស្ថានទូតជប៉ុនមានបំណងរៀបចំព្រឹត្តិការណ៍វប្បធម៌ផ្សេងៗសម្រាប់ជាការអបអរសាទរទំនាក់ទំនងរវាងទាំងប្រទេសទាំងពីរផង និងដើម្បីបង្កភាពរីករាយដល់ប្រជាជនកម្ពុជាផង។

គួរជម្រាបថា កម្ពុជា-ជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងនេះ នឹងមានអាយុកាលគម្រប់ ៧០ឆ្នាំ នៅឆ្នាំ២០២៣ ខាងមុខ។ កម្ពុជា-ជប៉ុន បានដំឡើងកម្រិតទំនាក់ទំនងពីកម្រិតធម្មតា ទៅជាដៃគូយុទ្ធសាស្ត្រដែលជាទំនាក់ទំនងកម្រិតខ្ពស់នៅខែធ្នូ ឆ្នាំ២០១៣។
ក្រោមចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ កម្ពុជា-ជប៉ុន បានបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនឹងគ្នាជាច្រើនផងដែរ។ ក្នុងនោះ កម្ពុជា បានគាំទ្រលើគោលនយោបាយរបស់ជប៉ុនមួយចំនួនមានដូចជា ការរួមចំណែកយ៉ាងសកម្ម ដើម្បីសន្តិភាព និងកិច្ចសន្ទនាផ្សេងៗ ជាដើម។

កម្ពុជា និងជប៉ុន ក៏បានជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងភាគីទាំងពីរក្នុងកំណើនគួរឲ្យកត់សម្គាល់ផងដែរ។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មរបស់ជប៉ុនលំដាប់ទី៨ ក្នុងអាស៊ាន។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ១ ៧០០លានដុល្លារអាមេរិក។
ទំនិញដែលកម្ពុជានាំចេញទៅជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុជាដើម។ ដោយឡែកទំនិញដែលកម្ពុជានាំពីជប៉ុនមានដូចជា គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិក សម្ភារៈកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទជាដើម។

សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំ វប្បធម៌ និងសុខាភិបាល គឺរបាយការណ៍បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុប ១ ៤២០នាក់ ដើម្បីទៅបន្តការសិក្សារយៈពេលវែងនៅប្រទេសជប៉ុន។ ពាក់ព័ន្ធវិស័យសុខាភិបាល ជប៉ុន បានផ្តល់ជំនួយជាច្រើនសម្រាប់លើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេស ក្នុងពេលកម្ពុជាជួបការរាតត្បាតនឹងជំងឺកូវីដ១៩ ដែលបានផ្តល់ជំនួយជាង ១៨លានដុល្លារ សម្រាប់ទិញបរិក្ខារពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់។
ប្រទេសជប៉ុន ត្រូវបានចាត់ទុកថា ជាប្រទេសដែលបានផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ និងកម្ចីសរុបជិត ៦ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ ជំនួយឥតសំណងជិត ៤ប៊ីលានដុល្លារ និងកម្ចីជិត ២លានដុល្លារ៕
ដោយ ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ