Connect with us

ព័ត៌មានជាតិ

៧ ខែ ឆ្នាំ ២០២២ រថយន្តអគ្គិសនី​​​ចុះ​​បញ្ជី​​មាន​ជាង ៣០០ គ្រឿង

បានផុស

នៅ

​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា រយៈពេល ៧ ខែ ឆ្នាំ ២០២២ មាន​រថយន្ត​អគ្គិសនីចំនួន ៣០៥ គ្រឿង​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​កើន​ឡើង​ជាង ១៨០០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ ២០២១ មាន​តែ ១៦ គ្រឿង​ប៉ុណ្ណោះ។

លោករដ្ឋមន្រ្តីថ្លែង​ក្នុង​ពិធី​សម្ពោធ​​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបនៅ​ថ្ងៃនេះ ពលរដ្ឋ​ចាប់ផ្តើម​យល់​ដឹង​ពី​ការ​​ប្រើប្រាស់​រថយន្ត​អគ្គិសនី​មានការ​កើន​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​​ថា រថយន្ត​ដែល​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ​មាន​អត្រាពន្ធ​នាំចូល​ប្រហែល ១២៣ ភាគរយ ខណៈរថយន្ត​អគ្គិសនី​អត្រាពន្ធ​តែ​ជាង ៦០ ភាគរយ​ គឺ​ខុសគ្នា​ជិត​ពាក់កណ្តាល​។​ ការ​ប្រើប្រាស់​អគ្គិសនី​មាន​ការ​ចំណាយ​ថែទាំ​ថោកជាង ៣ ដង​ប្រៀប​ធៀប​រថយន្ត​ដំណើរការ​ដោយ​ឥន្ធនៈ។

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ការប្រើប្រាស់​រថយន្ត​អគ្គិសនី​មានការ​សន្សំសំចៃ​លើ​ការថែទាំ​ដោយសារគ្រឿង​បន្លាស់តិចជាង ដូច្នេះ​ការ​ចំណាយ​ជួសជុល​ក៏​អស់​តិចជាង​។

បច្ចុប្បន្ន​នេះ​ ​ក្រសួងសាធារណការ​បាន​ដំឡើង​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី​ចំនួន ៣ កន្លែង គឺ​នៅទីស្តីការ​​ក្រសួង​សាធារណការ ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​ស្ថានីយ​ទី ៤ នឹង​ចាប់ផ្តើម​ដំឡើង​នៅ​ខេត្ត​បាត់ដំបង។

បើ​តាម​លោក​រដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល​ ក្រសួង​​សាធារណការ​បាន​បញ្ជា​ទិញ​រថយន្ត​អគ្គិសនី​ចំនួន ៤ គ្រឿង និង​វិស័យ​ឯកជន​បាន​ផ្តល់​ចំនួន ៣ គ្រឿង សម្រាប់​ប្រើប្រាស់​​សម្រាប់​មន្រ្តី​​ចុះពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១០ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម