ព័ត៌មានជាតិ
អង្គការមនុស្សចាស់កម្ពុជា បើកវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី២
នារសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២នេះ តំណាងសមាគមមនុស្សចាស់ចំនួន ២០០នាក់ មកពី ២៥រាជធានី-ខេត្ត និងជាតំណាងអោយមនុស្សចាស់ជាង ៣ម៉ឺននាក់ បានមកជួបជុំគ្នានៅក្នុង “វេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី ២ ក្រោមប្រធានបទ “សោធនសង្គម សម្រាប់មនុស្សវ័យចាស់នៅកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី ១៣ និងព្រឹកថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងខេត្តបាត់ដំបង។
ពីធីនេះក៏មានការចូលរួមពីលោក សំហេង បុរស រដ្ឋមន្ត្រី ប្រតិភូអមនា យករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម និងលោក ថេង បញ្ញាធន ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកផែនការ ព្រមទាំងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបងផង។

លោក ទុំ វីរ៉ា នាយកប្រតិបត្តិ អង្គការមនុស្សចាស់កម្ពុជា បានគូសបញ្ជាក់ថា ខណះដែលរាជរដ្ឋាភិបាលបានខិតខំយ៉ាងយក ចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រជាជនងាយរងគ្រោះ រួមទាំងមនុស្សចាស់ ដូចបានធ្វើឡើងតាមរយៈលិខិតបទិដ្ឋាន និង កម្មវិធីជំនួយសង្គមនានានោះ យើងសង្កេតឃើញថា មនុស្សចាស់នៅតែប្រឈមនឹងបញ្ហា និងមានតម្រូវការជាច្រើនដែលពុំ ទាន់ទទួលបានការដោះស្រាយ។លោកបន្តថា ក្នុងលទ្ធផលនៃវេទិការមនុស្សចាស់ថ្នាក់ជាតិលើកទីមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ មនុស្សចាស់បានលើកពីបញ្ហាប្រឈម និងតម្រូវការដែលបានស្នើរទៅរាជរដ្ឋាភិបាល ក្នុងនោះ “ការផ្តល់ប្រាក់ឧប ត្ថមដល់មនុស្សវ័យចាស់គ្រប់ៗគ្នា ទោះជាប្រាក់មានចំនួនតិច ឬច្រើន និងក្នុងអាយុណាមួយ” គឺជាអាទិភាពទីមួយ”។
លោកបន្តថា ក្នុងចំណុចនេះ បើយើងប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមទាំងប្រទេសទីម័រ ផងដែរនោះ គឺមានតែ ប្រទេសកម្ពុជា និងប្រទេសឡាវ តែប៉ុណ្ណោះដែលពុំទាន់មានកម្មវិធីសោធនសង្គម ឬកម្មវិធីឧបត្ថម សាច់ប្រាក់សម្រាប់មនុស្សចាស់ទូទៅ។លោកបន្តថា “ខ្ញុំសង្ឃឹមថាលទ្ធផលនៃវេទិកាថ្ងៃនេះអាចផ្តល់នូវសក្ខីភាពបន្ថែម នឹង ក្លាយជាធាតុចូលយ៉ាងចាំបាច់សំរាប់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបនិងយកទៅពិចារណាបន្ថែមជាមួយការរៀបចំកម្មវិធីកញ្ចប់គ្រួសារ ។
នាឱកាស នៃវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី ២នេះដែរ តំណាងមនុស្សវ័យចាស់ចំនួន ៤រូបដែលអញ្ជើញមកពីខេត្ត ផ្សេងៗពីគ្នាក្នុងចំណោម ២៥រាជ-ធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមាន÷១.លោកស្រី ម៉ី អេង អាយុ ៦៨ឆ្នាំ រស់ នៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង បានលើកឡើងថា “ខ្ញុំចង់បានប្រាក់ឧបត្ថមវ័យចាស់ខ្លាំង ណាស់ ដើម្បីយកប្រាក់ទុកទៅទិញថ្នាំសង្កូវ នៅពេលមានជម្ងឺដង្កាត់ម្តងម្កាល”។២.លោក ធីវ សំអាត អាយុ ៧៥ឆ្នាំនៅភូមិ ព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា “នៅពេលខ្ញុំឈានដល់វ័យចាស់បាត់បង់ប្រាក់ចំណូល និងការ ងារ ខ្ញុំត្រូវការប្រាក់ឧត្ថម្ភពីរាជរដ្ឋាភិបាលដើម្បីខ្ញុំមានលទ្ធភាពចំណាយទៅលើតម្រូវការប្រចាំថ្ងៃដូចជាអាហារហូបចុក និងថ្នាំ ពេទ្យជាដើម”។ ៣.លោក ឃ្លោក ហែម អាយុ ៦៨ឆ្នាំ នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប “ខ្ញុំពិតជា ត្រូវការប្រាក់ឧបត្ថម្ភបំផុតក្នុងវ័យចាស់នេះដោយសារខ្ញុំត្រូវចំណាយច្រើនទៅលើការថែទាំសុខភាពពិសេសថ្នាំពេទ្យ”។៤.លោកស្រី សេក សុវណ្ណ អាយុ ៦២ឆ្នាំ នៅភូមិ ប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ “បានជាខ្ញុំ ត្រូវការប្រាក់ឧត្ថម្ភក្នុងវ័យចាស់ ព្រោះខ្ញុំគ្មានលទ្ធភាពរកចំណូលទៀតទេ ដូចនេះខ្ញុំត្រូវការប្រាក់ដើម្បីទិញម្ហូបអាហារហូបចុក និងដោះទាល់ជីវភាពប្រចាំថ្ងៃ” ។
ស្រដៀងគ្នានិងការលើកឡើងរបស់តំណាងមនុស្សវ័យចាស់ទង ៤រូបខាងលើ លោកស្រី អ៊ូ វណ្ណដា អាយុ ៦៧ឆ្នាំជាប្រធានប ណ្តាញមនុស្សវ័យចាស់កម្ពុជា ដែលតំណាងអោយសមាជិកជាង២ម៉ឺននាក់ ក៏បានបញ្ជាក់ដែរថា ប្រាក់ឧបត្ថមសង្គមសម្រាប់ មនុស្សវ័យចាស់ ពិតជាចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីជៀស ផុតការធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងងាយរងគ្រោះ ។ លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម បានបន្ថែម ថា “មនុស្សវ័យចំណាស់គឺជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមគ្រួសារ និងសង្គមជាតិ “។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយស្តីពី “ប្រាក់ចំណូលរបស់មនុស្សវ័យចាស់ និងកិច្ចគាំពារសង្គមនៅកម្ពុជា ក្នុងកំឡុងពេល និងក្រោយពេលនៃការរីករាលដាលជម្ងឺកូវីដ-១៩” ដែលបានធ្វើឡើងដោយវិទ្យាស្ថានជាតិសង្គមកិច្ច នៅដើមឆ្នាំ២០២១ថ្មីៗនេះ បានអោយដឹងថា មានមនុស្សចាស់ប្រមាណ ៥៥% ដែលត្រូវបានជ្រើសរើសក្នុងការសិក្សា បានគឺរងផលប៉ះពាល់ផ្នែកប្រាក់ចំណូល និងពុំទាន់បំពេញទៅនឹងតម្រូវការមូលដ្ឋានក្នុងរស់នៅរបស់ពួកគាត់នៅឡើយ បើទោះបីជា ៤៥% ក្នុងចំណោមពួកគាត់កំពុងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ក្នុងអំឡុងការរីករាលដាលនៃជម្ងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលក៏ដោយ។ របាយការណ៍ដដែលបានបញ្ជាក់ថា មនុស្សចាស់ភាគច្រើនត្រូវការប្រាក់ឧបត្ថមវ័យចាស់ជាចាំ បាច់ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ជាពិសេសក្នុងអំឡុងពេលនិងក្រោយពេលនៃផលប៉ះពាល់ដោយសារជម្ងឺរាតត្បាតកូវីដ ១៩នេះ។
បើតាមរបាយការណ៍កាលពីចុងឆ្នាំ២០១៨កន្លងទៅ វិទ្យាស្ថានជាតិសង្គមកិច្ចក៏បានធ្វើការសិក្សាស្រាវជ្រាវមួយអំពី “តម្រូវការ និងបញ្ហាប្រឈមរបស់មនុស្សវ័យចាស់នៅកម្ពុជា” ដែលបានធ្វើឡើងនៅក្នុងខេត្តចំនួន ៥ នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការសិក្សានេះបានបង្ហាញថា ប្រភពនៃប្រាក់ចំណូលចំបងរបស់មនុស្សវ័យចាស់ គឺពឹងផ្អែកសំខាន់ទៅលើការផ្គត់ផ្គង់ របស់សមាជិកគ្រួសារ ឬកូនចៅរបស់ពួកគាត់ (ដែលមានរហូតដល់ទៅ ៧១%)នឹងមានលទ្ធភាពតិចតួចបំផុតក្នុងការស្វែងរក ប្រាក់ចំណូលបានដោយខ្លួនឯង។ព្រោះមនុស្សចាស់ភាគច្រើនបានធ្លាក់ចូលក្នុងស្ថានភាពក្រលំបាកនៅពេលឈានចូលទៅដល់វ័យចាស់ដោយសារតែការបែងចែកទ្រព្យធនកេរ្ត៍អាកររបស់ពួកគាត់ទៅឱ្យកូនចៅអស់ ជាពិសេសមនុស្សចាស់ដែលជាស្រ្តី មិនសូវមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលទេភាគច្រើនពួកគាត់ពឹងផ្អែកទៅលលើសមាជិកគ្រួសារស្ទើតែពីរដងបើប្រៀបធៀបនឹងបុរស ដោយសារពួកគាត់ភាគច្រើន ធ្វើការងារដែលមិនមានកម្រៃប្រាក់ចំណូល ដូចជាការងារផ្ទះមើល ថែទាំចៅជាដើម៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត