Connect with us

ព័ត៌មានជាតិ

សកម្មជន LDP និង​ពលរដ្ឋ​ចំនួន​២៨៣ នាក់​បាន​បន្ត​ចាក​ចេញពី​ចម្ការ​ម្រេច​លោក ខឹម វាសនា​

បានផុស

នៅ

សៀមរាប ​៖ ​ពលរដ្ឋ​និង​សកម្មជន LDP បាន​បន្ត​ចេញពី​ជំរំ​ចម្ការ​ម្រេច របស់ លោក ខឹម វាសនា មាន​ចំនួន​២៨៣ នាក់ នៅសល់​ជិត​១០០០​នាក់​ទៀត​ប៉ុណ្ណោះ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រហូតមកដល់​ល្ងាច​ថ្ងៃទី​១៤ ​ខែកញ្ញា ​ឆ្នាំ​២០២២​នេះ មាន​ចំនួន​សរុប​២៨៣ នាក់ ស្រី ១២៥ នាក់ ក្មេង ៦៧​នាក់ ទទួល​បណ្ដឹង​១ គ្រួសារ ស្វែងរក មនុស្ស​ម្នាក់ ,​រថយន្ត ៧ គ្រឿង ម៉ូតូ ១៤ គ្រឿង និង PassApp ចំនួន ២ គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្ថែម​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​ជួល​ផ្ទះ​អ្នកភូមិ ក្នុងតម្លៃ​រាប់រយ​ដុល្លារ​នៅ​ក្បែរ​ចម្ការ​ម្រេច លោក ខឹម វាសនា ដើម្បី​ស្តាប់​ធម៌ ផង​ដែរ​។

សមត្ថកិច្ច​បាន​បន្ថែម​ទៀត​ថា ក្នុងពេលដែល​កំពុង​ធ្វើ​ស្ថិតិ​ពលរដ្ឋ​ចេញពី​ចំការ​លោក​ខឹម វាសនា អាជ្ញាធរ​ក៏បាន​ត្រៀម​គ្រូពេទ្យ​ដើម្បី​ចាំ​ជួយ​ព្យាបាល​ដល់​ពលរដ្ឋ​ផងដែរ​។​ ពលរដ្ឋ​ដែល​ចេញពី​ចម្ការ​មាន​សភាព​ស្គម​ស្លេកស្លាំង​ហើយ​សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ បាន​សួរនាំ​ដើម្បី​ព្យាបាល​តែ​ពួកគាត់​មិន​ព្រម​ព្យាបាល​ហើយក៏​នាំគ្នា​ចាកចេញ​ទៅផ្ទះ​។

ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ករណី​ពលរដ្ឋ​មក​រស់នៅក្នុង​ចំការ​លោក​ខឹម​វាសនា នេះ​គឺមាន​គ្រួសារ​ខ្លះ​បាន​លក់​ផ្ទះ​,​ដីធ្លី​,​ឡាន​,​ម៉ូតូ​ជាដើម ដើម្បី​មក​រស់​នៅក្នុង​ចម្ការ ដោយ​គិត​ថា​អាច​គេច​ផុតពី​សេចក្តីស្លាប់​។ ​តែ​តាម​ការពិត​លុយ​ដែល​ពួកគាត់​យកមក​ដាក់​ក្នុង​ប្រអប់​ខ្មៅ​នោះ គេ​បានដាក់​សង្ស័យថា​ត្រូវបាន​មនុស្ស​មួយចំនួន​យកទៅ​ទុកជា​សម្បត្តិ​ផ្ទាល់ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ។

នៅ​ក្នុង​បញ្ហា​នេះ​ដែរ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល បាន​ស្នើ​ឲ្យ​ពលរដ្ឋ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​កុំ​រើសអើង​នឹង​ពួកគាត់ ដែល​ចាញ់បោក​គេ​នេះ គឺ​ពេល​ទៅ​ដល់​មូលដ្ឋាន​វិញ​ត្រូវ​ជួយ​លើកទឹកចិត្ត​ពួកគាត់​ឲ្យ​មានការ​ហូបចុក​និង​មាន​របរ​រកស៊ី​ធម្មតា​ដូច​គេឯង​ឡើងវិញ​។

យ៉ាងនេះ​ក្តី ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា មិន​យក​កងកម្លាំង​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​គ្រាន់តែ​មកជួបជុំ​ដោយសារ​មាន​ជំនឿ​ខុស​រឿង ដឹកនាំ​ដោយ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នោះទេ​។​តែបើ​ជា​រឿង​នយោបាយ​នឹងត្រូវ​មាន​វិធានការ​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

មហាជនប្រតិកម្មនឹងបុគ្គលម្នាក់ ក្រោយចំអន់សម្រស់ភរិយាលោក ជា សុជាតិ

ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករ ឈប់យកចំណីផ្លូវធ្វើជាកន្លែងអាជីវកម្ម

ព័ត៌មានជាតិ១០ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងព័ត៌មាន នឹងរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងតួនាទីសំខាន់របស់វិទ្យុក្នុងការផ្តល់ព័ត៌មាន

វៀតណាម
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម