Connect with us

ព័ត៌មានជាតិ

ទម្រាំក្លាយជាព្រះសង្ឃល្បីឈ្មោះ តើព្រះតេជគុណ សាន សុជា មានខ្សែជីវិតបែបណា?

បានផុស

នៅ

ព្រះសង្ឃ ជាសាវៈរបស់ព្រះពុទ្ធសាសនាដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយធម៌ អប់រំចិត្ត និងគំនិតរបស់ប្រជាជនឲ្យប្រកាន់ភ្ជាប់អំពើល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តា និងសេចក្ដីសុច្ចរិតទៀងត្រង់។ ពេលបច្ចុប្បន្ននេះ នៅកម្ពុជា មានព្រះសង្ឃដែលមានកេរ្តិ៍ឈ្មោះ និងបានដើរតួនាទីយ៉ាងសកម្មជាអ្នកអប់រំ ណែនាំ ផ្សព្វផ្សាយធម៌ដល់ពុទ្ធសាសនិកជនឲ្យយល់ច្បាស់ពីព្រះធម៌។ តួយ៉ាងដូចជា ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា គឺជាភិក្ខុសង្ឃមួយអង្គដែលបច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ និងគោរពឲ្យតម្លៃដល់ព្រះអង្គយ៉ាងខ្លាំង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ បានចាត់ទុកព្រះអង្គថា ជាអ្នកប្រាជ្ញខ្មែរ ឬជាបណ្ឌិតសង្ឃដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាភិក្ខុសង្ឃបានយល់ដឹងច្រើនទាំងផ្លូវលោក និងផ្លូវព្រះធម៌ តាមរយៈការសម្ដែងព្រះធម្មទេសនា ពន្យល់អំពីព្រះធម៌នានា។

តើព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា មានខ្សែជីវិតបែបណា ទម្រាំមកដល់ថ្ងៃនេះ ដែលក្លាយជាព្រះសង្ឃដ៏មានឥទ្ធិពលនៅកម្ពុជា? ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងលើកពីប្រវត្តិខ្លះៗរបស់ព្រះអង្គ ដូចតទៅ៖

ភិក្ខុវជិរប្បញ្ញោ សាន សុជា ប្រសូតក្នុងឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកទ្រាំង ខេត្តតាកែវ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រុមគ្រួសាររបស់ព្រះអង្គបានត្រឡប់មកកាន់ភូមិស្រុកកំណើវិញ ដែលកាលណោះ ឪពុកម្ដាយរបស់ព្រះអង្គ ប្រកបរបរកសិកម្ម និងនេសាទ។ ឆ្នាំ១៩៨៣ ក្នុងវ័យ ៧ឆ្នាំ ព្រះអង្គ សាន សុជា បានចូលរៀនថ្នាក់ដំបូងនៅសាលាបឋមសិក្សា វត្តពោធិមន្ត្រី ក្នុងឃុំគោកពោធិ ស្រុកបូរីជលសា ខេត្តតាកែវ រហូតដល់អាយុ ១៤ឆ្នាំ បានចូលរៀននៅអនុវិទ្យាល័យ ដូងខ្ពស់។

ដោយសារមានបញ្ហាសុខភាព រាងកាយមិនសូវមាំមួន ព្រះអង្គ សាន សុជា បានសម្រេចចិត្តទៅបួសជាសាមណេរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩២ (អាយុ ១៥ឆ្នាំ) ដោយមានការឯកភាពពីក្រុមគ្រួសារផងដែរ។ ប៉ុន្តែ សាមណេរ សាន សុជា មិនដែលនឹកស្រមៃថាចង់បួសទេ គោលគំនិត គឺចង់ធ្វើជាគ្រូបង្រៀន អ្នកចម្រៀង និងវិចិត្រករ។

នៅដើមឆ្នាំ១៩៩៣ ព្រះអង្គ សាន សុជា បានទៅរៀននៅវត្តពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយបានរៀនប្រែគម្ពីរព្រះធម្មបទភាគទី១ និងរៀនវេយ្យាករណ៍បាលី រួមនឹងមុខវិជ្ជាផ្សេងៗ។ ក្រោយមក ព្រះអង្គ ក៏ផ្លាស់ទៅស្នាក់រៀនបន្តនៅវត្តស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់វិញ។ ប៉ុន្ តែបានតែរយៈពេល ២ខែប៉ុណ្ណោះ ក៏ផ្លាស់ទៅរៀនបន្តនៅវត្តប្រាសាទ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពតវិញម្ដង។ ស្នាក់នៅបានមួយខែ ព្រះអង្គ សាន សុជា បានត្រឡប់មកខេត្តពោធិ៍សាត់ម្ដងទៀត ដោយស្នាក់នៅវត្តពាលញែក។

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៩៤ ព្រះអង្គ សាន សុជា បានប្រឡងជាប់វិញ្ញាបនបត្រនៃសាលាពុទ្ធិកបឋមសិក្សា នៅមណ្ឌលប្រឡងភ្នំពេញ ហើយបានចូលរៀននៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាសិស្សជំនាន់ទី២។ ក្នុងរយៈពេល ៤ឆ្នាំក្រោយម​ក ព្រះអង្គបានប្រឡងជាប់វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិនៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ហើយបានបន្តរៀនភាសាថៃ និងអង់គ្លេស។ ក្រៅពីនេះ ព្រះអង្គ សាន សុជា ក៏បានចួលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗជាច្រើនផងដែរ ទាំងព្រះធម៌ និងមុខវិជ្ជាផ្សេងៗទាំងនៅក្នុង និងក្រៅប្រទេស។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៩៧ ព្រះអង្គ សាន សុជា បានបំពេញឧបសម្បទាឡើងជាភិក្ខុ។ នៅឆ្នាំ១៩៩៩ ព្រះអង្គបានចាប់ផ្ដើមចេញទៅបង្រៀនសមណសិស្សនៅវត្តពោធិមន្ត្រី ឃុំគោកពោធិ ស្រុកបូរីជលសា ខេត្តតាកែវ ផ្នែកភាសាបាលី និងគណិតវិទ្យា។ លុះចុងឆ្នាំ១៩៩៩ ក្រោយប្រឡងជាប់ក្របខណ្ឌគ្រូនៃពុទ្ធិសិក្សា ព្រះអង្គ ត្រូវបានក្រសួងធម្មការ និងសាសនា ចាត់ឲ្យទៅបង្រៀននៅខេត្តពោធិ៍សាត់ គឺនៅសាលាពុទ្ធិកបឋមសិក្សា វត្តពាលញែក។ នៅទីនោះ ព្រះអង្គ បានបើកបង្រៀនភាសាអង់គ្លេសដល់សិស្សអនុវិទ្យាល័យពោធិ៍សាត់ ផងដែរ។ នៅឆ្នាំ២០០១ ផ្លាស់ទៅបង្រៀននៅពុទ្ធិកបឋមសិក្សាវត្តកែវសុវណ្ណ។ អំឡុងខែឧសភា ឆ្នាំ២០០១ ព្រះអង្គ សាន សុជា បានបង្កើតមជ្ឈមណ្ឌលសិក្សាអប់រំពុទ្ធសាសនា ដើម្បីបង្រៀនព្រះធម៌នានាដល់ឧបាសក ឧបាសិកា បច្ចុប្បន្នឈ្មោះ«មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន»។ នៅពេលមណ្ឌលសិក្សាព្រះពុទ្ធសាសនានេះ បានរីកលូតលាស់សមល្មម ក្រសួងធម្មការ និងសាសនា បានស្នើសុំឲ្យក្លាយជាវត្ត ចាប់ពីពេលនោះមក ដោយដាក់ឈ្មោះថា «វត្តមណីរតនារាម» ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នៅអំឡុងឆ្នាំ២០០៦ សមាគមធម្មកឋិកកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ភិក្ខុវជិរប្បញ្ញោ សាន សុជា ហើយព្រះអង្គក្លាយជាស្ថាបនិក និងជាប្រធានសមាគមធម្មកឋិកកម្ពុជា រហូតដល់បច្ចុប្បន្ន។ ព្រះអង្គ ជាធម្មាចារ្យដែលបង្រៀនព្រះអភិធម្មដ៏មានកេរិ៍ឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជាផងដែរ។ សព្វថ្ងៃនេះ ភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ហើយព្រះអង្គតែងតែបាននិមន្តទៅកាន់ប្រទេសជាច្រើននៅលើពិភពលោកផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម១១ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម១០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម