ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍ ១១១ កន្លែង សម្រាប់ភ្ញៀវដើរកម្សាន្ត
ខេត្តបាត់ដំបង ជាខេត្តដែលមានវិសាលភាពរមណីដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តចំនួន ១១១ទីតាំង ដែលជាទស្សនីយភាពមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដ៏គួរឲ្យទាក់ទាញបំផុត។

នៅទីរួមខេត្តបាត់ដំបង ក៏ជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់មួយ ដែលសំបូរបែបទៅដោយកន្លែងដើរលេង ស្នាក់នៅ កន្លែងហូបចុក ព្រមទាំងមធ្យោបាយធ្វើដំណើរកម្សាន្ត។ នេះបើតាមការគូសបញ្ជាក់ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា គោលដៅទេសចរណ៍ទូទាំងខេត្តមានចំនួន ១១១ ទីតាំង ដែលក្នុងនោះ រមណីដ្ឋានទេសចរណ៍មានចំនួន ២០ ទីតាំង សហគមន៍និងអេកូទេសចរណ៍មានចំនួន ០៤ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង រមណីយដ្ឋានវប្បធម៍ប្រវត្តិសាស្រ្តមានចំនួន ០៥ ទីតាំង រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃមាន ០១ ទីតាំង រមណីយដ្ឋានវប្បធម៌ធម្មជាតិមាន ០១ ទីតាំង រមណីយដ្ឋានធម្មជាតិកែច្នៃមាន ១០ ទីតាំង និងកីឡាទេសចរណ៍មាន ០៣ ទីតាំង។

រមណីដ្ឋានសំខាន់ៗទាំង ២០ រួមមាន រមនីយដ្ឋានប្រាសាទបាណន់, ប្រាសាទឯកភ្នំ, ប្រាសាទស្នឹង, ប្រាសាទបាសែត, ភ្នំសំពៅ, អាងកំពីងពួយ, ល្អាង ១០០ ភ្នំប្រាំពីរ, ទឹកធ្លាក់ចំការស្វាយ, ចំការមៀន, ទឹកធ្លាក់ថ្មដាចំការទុរេន, ស្ទឹងថ្វាក, ចំការទុរេនអូរតង, ទឹកធ្លាក់ភ្នំកំពូល, ទឹកពុះកំរៀង, ទឹកធ្លាក់៥៣ភ្នំព្រឹក, នគរជុំភ្នំព្រឹក, សួនទឹកសុភមង្គល, ឡូរីជើងភ្នំបាណន់, វាលចម្បាំងខេមសាយ, និងរមណីយដ្ឋានដាយមិនរីសត។
ចំណែកសហគមន៍ និងអេកូទេសចរណ៍មាន ៤ទីតាំងនោះមាន សហគមន៍អេកូទេសចរណ៍ព្រែកទាល់, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, សហគមន៍ទេសចរណ៍វប្បធម៌វត្តគរ, និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច។
ក្រៅពីនេះ ខេត្តក៏មានគោលដៅទេសចរណ៍ ៥៤ ទីតាំង មានដូចជា ទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ៥ ទីតាំង ទេសចរណ៍សិល្ប:មាន ៤ ទីតាំង ធម្មជាតិកែច្នៃមាន ១១ ទីតាំង ធម្មជាតិមាន ១១ ទីតាំង កែច្នៃ ៩ ទីតាំង ផលិតគាំទ្រទេសចរណ៍ ៨ ទីតាំង ផ្សារទេសចរណ៍ ៣ ទីតាំង និងទេសចរណ៍ប្រវត្តិសាស្ត្រ ៣ទីតាំង រួមទាំងរមណីយដ្ឋានទេសចរណ៍សាសនាចំនួន ២៩ ទីតាំងបន្ថែមទៀត។
គួរបញ្ជាក់ថា ទីតាំងទេសចរណ៍ទាំង ១១១ ទីតាំងនៅក្នុងខេត្តបាត់ដំបងនោះ ខាងមន្ទីរទេសចរណ៍បានរៀបចំបានប្រមាណ ២៣ទីតាំងប៉ុណ្ណោះ។ ប៉ុន្តែ ក៏មានទីតាំងមួយចំនួនបើទោះបីជាងខាងមន្ទីរមិនទាន់បានរៀបចំ ក៏បានទាញអារម្មណ៍អ្នកទេសចរចូលកម្សាន្តនៅទីនោះផងដែរ។
ខេត្តបាត់ដំបងជាខេត្តមានទឹកដីធំទូលាយជាប់លំដាប់ទី៥ ដែលមានផ្ទៃដីប្រមាណ ១១, ៧៤៨គីឡូម៉ែត្រការ៉េ ស្ថិតនៅទិសពាយ័ព្យ មានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃ (ខេត្តច័ន្ទបុរី ត្រាតនិងស្រះកែវ) ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់៕




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក