Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ថ្ងៃ​បើក​បវេសនកាល​ ឆ្នាំ២០២០-២០២១

បានផុស

នៅ

សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើក​បវេសនកាល​ ឆ្នាំ២០២០-២០២១​។

មានប្រសាសន៍​ផ្សាយ​ផ្ទាល់​ពិសេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ បានថ្លែងថា សម្ដេច​បាន​ឯកភាពជាមួយ​រដ្ឋមន្ត្រី​ ក្រសួងអប់រំ យុវជន និង​កីឡា ឱ្យកំណត់បើក​បវេសនកាល​ថ្មី តែត្រូវរៀបចំឡើងតាម​កន្លង​ថ្មី នៃវិស័យអប់រំ ដោយធ្វើយ៉ាងណា​មិនឱ្យមានជំងឺឆ្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេច​នាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​លើកឡើងថា ឆ្នាំនេះ ជាករណីពិសេសសម្រាប់​សិស្សា​នុ​សិស្ស ដែល​រដ្ឋាភិបាល​ អនុញ្ញាត​ឱ្យជាប់ការប្រឡង ដែលនេះ ជាការទទួលខុសត្រូវក្នុងនាមជា​នាយករដ្ឋមន្ត្រី ដែលមិនឱ្យសិស្សណាម្នាក់តែលតោលនោះទេ។

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ នឹង កំណត់យកចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម