Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បានផុស

នៅ

នៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពាជាតិកម្ពុជា និងលោក ​ចាន់​សាម៉​ន​ ចាន់​ញ៉ា​ឡាត រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានប្តេជ្ញារួមគ្នាលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខការពារជាតិទាំងពីរ លើកឡើងថា ការលើកកម្ពស់ទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង គឺដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់ល្អប្រសើរឡើងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។ តាមរយៈទំនាក់ទំនងជាប្រពៃណី និងភាពអ្នកជិតខាងល្អនេះ ភាគីទាំងពីរ ក៏បានប្ដេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ទាំងនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏​បានចុះ​ហត្ថ​លេខា​លើពិធី​សារ​ស្ដីពី កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការ​ពារ​ជាតិ​នៃប្រទេសទាំង​ពីរ ​កម្ពុ​ជា​-​ឡាវ ​ផង​ដែរ​។

គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ រដ្ឋមន្រ្តីក្រសួង​​ការ​ពារ​ជាតិ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ៣​ប្រទេស​ កម្ពុជា ​វៀតណាម ឡាវ ​ដែល​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឡាវ។   អំឡុងពេលបំពេញ​ការ​ងារ​នៅប្រទេសឡាវនេះ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់  ​បានជួប​ពិភាក្សាការងារ​ជា​មួយ​លោក ​ចាន់​សាម៉​ន​ ចាន់​ញ៉ា​ឡាតឧបនាយក​រដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ការ​ពារជាតិ​​ឡាវ​ និង​លោក ​ថងលុន ស៊ីសុលីត ​ប្រមុខ​រដ្ឋ​​​ឡាវ​។ បន្ទាប់​មក សម្ដេច ទៀ បាញ់ ​នឹងចូល​រួម​ក្នុង​ពិធី​បើក​ និង​ទស្សនា​ការ​សម្ដែង​លំហាត់​ហ្វឹក​ហ្វឺន​សង្គ្រោះ​គ្រោះ​មហន្តរាយ​រួម​គ្នា​ ៣​ប្រទេស​កម្ពុជា ​ឡាវ ​វៀតណាម៕

ដោយ៖ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម