ព័ត៌មានជាតិ
ក្រមសីលធម៌ ៥យ៉ាងរបស់គ្រូបង្រៀននៅកម្ពុជាដែលមិនគួរមើលរំលង
កាលពីប៉ុន្មានថ្ងៃនេះ មានវីដេអូបែកធ្លាយរបស់នាយករងនៃវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល វាយសិស្សស្រីដែលបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់ប្រជាជនទូទាំងប្រទេស ក្រោយពីបានឃើញនូវវីដេអូនេះ។ តើការវាយសិស្សក្នុងបរិវេណសាលាបែបនេះ ជារឿងត្រឹមត្រូវនឹងក្រមសីលធម៌គ្រូបង្រៀននៅកម្ពុជាឬទេ? តើក្នុងអនុក្រឹត្យនៃក្រមសីលធម៌គ្រូបង្រៀនបានចែងបែបណាខ្លះ?
ថ្ងៃនេះ “កម្ពុជាថ្មី” នឹងដកស្រង់នូវមាត្រាចំនួន៥ នៃក្រមសីលធម៌គ្រូបង្រៀននៅកម្ពុជាជូនលោកអ្នកឱ្យបានជ្រាប៖
អនុក្រឹត្យស្តីពី ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន មានទាំងអស់៣០មាត្រា សម្រេចឱ្យមានការប្រើប្រាស់ជាសាធារណៈដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៨។ អនុក្រឹត្យនេះ មានគោលដៅកំណត់ពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គ្រូបង្រៀនក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក៏ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ និងគុណភាព ព្រមទាំងប្រសិទ្ធភាពនៃការអប់រំរបស់គ្រូបង្រៀនផងដែរ។
ក្នុងមាត្រា៥ បានចែងមកថា គ្រូបង្រៀនត្រូវគោរពដល់ជីវិត រាងកាយ ចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សកំលុងពេលប្រកបវិជ្ជាជីវៈរបស់គ្រូបង្រៀន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ដូចគ្នា។ មាត្រា៧ ចែងថា គ្រូបង្រៀនត្រូវធ្វើជាអ្នកស្តាប់ អ្នកពិនិត្យ ផ្តល់ដំបូន្មាន ឬ ធ្វើជាអាណាព្យាបាល ដល់សិស្សទូទៅដោយគ្មានភាពលម្អៀង គ្មានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ អាយុ ភេទ ភាសា ពិការភាព ជំនឿ ឋានៈ ឬ ស្ថានភាពផ្សេងទៀតក្នុងវិស័យអប់រំឡើយ។
ឯ មាត្រា១១ គឺគ្រូបង្រៀន ត្រូវនិយាយស្តីដោយមានការប្រុងប្រយ័ត្ន និងគិតដល់ប្រតិឃាត (ពាក្យសម្តីវាយប្រហារ) នៃពាក្យសម្តីរបស់ខ្លួនចំពោះអ្នកសិក្សា និងសាធារណជនពីការផ្តល់ព័ត៌មាន ការអប់រំគ្រប់មធ្យោបាយផ្សព្វផ្សាយ។ គ្រូបង្រៀន មិនត្រូវបញ្ជោរ លួងលោម ចំពោះអ្នកសិក្សាដើម្បីឱ្យគេគាំទ្រប្រជាប្រិយភាពខ្លួន។ គ្រូបង្រៀន ក៏មិនត្រូវផ្សព្វផ្សាយអំពីការវិនិច្ឆ័យវិន័យរដ្ឋបាលបុគ្គល ក្នុងមជ្ឈដ្ឋានអប់រំ ឬ មជ្ឈដ្ឋានសាធារណៈដូចគ្នា។
មាត្រា១២ គឺគ្រូបង្រៀនមិនត្រូវ សមគំនិតតាមផ្លូវកាយ ផ្លូវចិត្ត ឬ តាមរយៈការផ្តល់មធ្យោបាយ ដែលនាំឱ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំទេ។ ទន្ទឹមគ្នានោះ គ្រូបង្រៀនក៏មិនត្រូវ ដាក់ទណ្ឌកម្មខាងផ្លូវកាយ និងផ្លូវចិត្ត ដែលនាំឱ្យប៉ះពាល់ដល់អ្នកសិក្សាដូចគ្នា។ មាត្រា១៤ គ្រូបង្រៀនគ្រប់រូប ត្រូវជៀសវាងការប្រព្រឹត្តអំពើទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ និងអាប់ឱនកិត្តិយស ក្រមសីលធម៌ ក៏ដូចជាវិជ្ជាជីវៈរបស់ខ្លួន។
យ៉ាងណាមិញ គ្រូបង្រៀន គឺជាអ្នកមានគុណ និងជាអាណាព្យាបាលទី២របស់មនុស្សគ្រប់រូប បន្ទាប់ពីឪពុកម្តាយបង្កើត។ ដូច្នេះ គុណរបស់គ្រូបង្រៀនធំធេងណាស់ មិនអាចយកអ្វីមកកាត់ថ្លៃបានឡើយ។ មនុស្សគ្រប់រូបមិនគួរមើលរំលងពីគុណរបស់គ្រូបង្រៀនខ្លួនទេ គ្រូបង្រៀន ក៏មិនត្រូវធ្វើអ្វីដែលនាំឱ្យប៉ះពាល់ ក៏ដូចជាអាប់ឱននូវកិត្តិយស និងវិជ្ជាជីវៈរបស់ខ្លួនដូចគ្នា៕
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?