Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ៖ ការបង្ខិតសេវាសុខាភិបាល មានន័យថា ផ្ដល់លទ្ធភាពគ្រប់យ៉ាងឲ្យពលរដ្ឋ អាចស្វែងរកសេវាសុខាភិបាលបាន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់នូវពាក្យដែលធ្លាប់លើកឡើងថា បង្ខិតសេវាសុខាភិបាលឲ្យទៅជិតប្រជាពលរដ្ឋ ដោយកន្លងមកមានការយល់ច្រលំថា ទាល់តែភូមិឃុំនោះមានមន្ទីរពេទ្យទំនើប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ក្នុងសន្និ​សីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះថា កន្លងមកមានការយល់ច្រលំនូវពាក្យថា ការបង្ខិតសេវាសុខាភិបាលឲ្យទៅជិតប្រជាពលរដ្ឋ ទាល់តែភូមិឃុំនោះមានមន្ទីរពេទ្យទំនើប តែមិនមែនដូច្នេះឡើយ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ពាក្យថា បង្ខិតសេវា គឺផ្ដល់លទ្ធភាពសព្វបែបយ៉ាង ជាពិសេសភាសាអង់គ្លេសថា អាក់សេសស៊ីប៊ីលីធី មានន័យថា ការដែលប្រជាពលរដ្ឋលោកអាចទៅស្វែងរកសេវាសុខាភិបាលបាន ដោយមិនមានរបាំងអ្វីទាំងអស់ ហើយរបាំងដែលធំនោះបច្ចុប្បន្ននេះ គឺរបាំងហិរញ្ញវត្ថុ»។

លោកស្រីរដ្ឋលេខាធិការ បានឲ្យដឹងបន្តថា ពាក់ព័ន្ធនឹងរបាំងហិរញ្ញវត្ថុនេះ គឺប្រមុខរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងសុខាភិបាល បានគិតគូរដើម្បីចេញនូវគោលនយោបាយគាំពារសុខភាពសង្គម។ ទន្ទឹមនឹងនោះ កម្ពុជា ក៏បានដើរមួយជំហានរួចទៅហើយ នៅក្នុងការគិតគូរជួ​យ​ទៅដល់ប្រជាពលរដ្ឋក្រីក្រ ដោយប្រើប្រាស់នូវប័ណ្ណមូលនិធិសមធម៌។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ទៀតថា «មានន័យថា ផ្ដល់លទ្ធភាពសព្វបែបយ៉ាងទាំងអស់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ​ មានលទ្ធភាពអាចទៅប្រើប្រាស់សេវាបាន ដោយមិនមានរបាំង ហើយទន្ទឹមនឹងនោះ គោលដៅរបស់យើង គឺយើងចង់សម្រេចឲ្យបាន ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ ដែលគាត់មិនមានលទ្ធភាពទៅទទួលសេវានោះទេ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម