Connect with us

ព័ត៌មានជាតិ

កម្ពុជាជោគជ័យ កាត់បន្ថយការឈឺ និងស្លាប់ដែលបណ្ដាលមកពីជំងឺឆ្លង

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើងថា កម្ពុជាជោគជ័យ កាត់បន្ថយការឈឺ និងស្លាប់ដែលបណ្ដាលមកពីជំងឺឆ្លង ដោយតួលេខចំនួនអ្នកជំងឺបានថយចុះជាលំដាប់ គួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និ​សីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា បានទប់ស្កាត់ការចម្លងរាតត្បាតនៃកូវីដ-១៩ ក្នុងសហគមន៍ ដោយគ្មានការដាក់ប្រទេសក្នុងគ្រាអាសន្ន គ្មានការបិទជាតំបន់ ឬប្រទេសទាំងមូល គ្មានករណីស្លាប់បុគ្គលិកសុខាភិបាលជួរមុខ ចាប់តាំងពីការរកឃើញនៃការរាតត្បាតនៃកូវីដ-១៩ នៅប្រទេសកម្ពុជា។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បន្ថែមថា៖ “ការសម្រេចបាននេះកើតឡើងដោយការ ចូលរួមយ៉ាងសកម្មរបស់សង្គមជាតិទាំងមូល។ ប្រទេសកម្ពុជាបានទទួលជោគជ័យ ក្នុងការកាត់បន្ថយប្រេវ៉ាឡង់នៃការចម្លងមេរោគអេដស៍ ពី០,៩% នៅឆ្នាំ ២០០៦ មកនៅ ០,៦% នៅឆ្នាំ២០២១។ តាមការប៉ាន់ស្មានក្នុងឆ្នាំ២០២១ ករណីឆ្លងថ្មីនៃមេរោគអេដស៍កើតមានលើ ប្រជាជន ១ ១០០នាក់ ឬស្មើនឹង ០,០៧% ក្នុងចំណោមប្រជាជន ដែលគ្មានផ្ទុកមេរោគអេដស៍ ១ ០០០នាក់”។

រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ មានប្រសាសន៍បន្តថា៖ “ក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) អត្រាព្យាបាលជោគជ័យនៃជំងឺរបេងរក្សាបានខ្ពស់ជាង៩០%។ ជាក់ ស្តែងក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កម្មវីធីជាតិកំចាត់រោគរបេងសំរេចបានអត្រាព្យាបាលជោគជ័យ ៩៦% ដែលលើស ពីគោលដៅចំណុច ៩០%”។

លោកស្រី យក់ សម្បត្តិបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាកំពុងស្ថិតនៅលើមាគ៌ាវឌ្ឍនភាពឆ្ពោះទៅកាន់ការលុបបំបាត់ជំងឺគ្រុនចាញ់ នៅ ឆ្នាំ២០២៥ ពោលគឺករណីឈឺនៃជំងឺគ្រុនចាញ់បានថយចុះពី ៦២ ១៩០ ករណី នៅឆ្នាំ២០១១ មកនៅត្រឹម ២ ០០៣ ករណី នៅឆ្នាំ២០២២ (គិតត្រឹម៦ខែ)។ រីឯករណីស្លាប់ដោយជំងឺគ្រុនចាញ់បានថយចុះពី ៩៣ ករណី នៅឆ្នាំ២០១១ មកនៅ ០ ករណី ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ឆ្នាំ២០២២៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម