Connect with us

ព័ត៌មានជាតិ

​មន្ត្រីសុខាភិបាល​ប្រាប់ពលរដ្ឋកុំឲ្យព្រួយបារម្ភ​ឱសថចរាចរក្នុងស្រុក​ថាគ្មានគុណភាព​

បានផុស

នៅ

ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង ​លោក ហេង ប៊ុនគៀត ​បាន​ប្រាប់​កុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភអំពីឱសថដែលចរាចរ​ក្នុងស្រុកថាគ្មានគុណភាព។

លោក ហេង ប៊ុនគៀត លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេច​បានរយៈ​ពេល​ ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នៅថ្ងៃទី ១៥ ខែកញ្ញា ២០២២នេះថា ​ឱសថមុននឹង​ចរាចរណ៍នៅក្នុងប្រទេស​គឺត្រូវតែ​​មានការចុះបញ្ជិការ​ឱ្យបាន១០០% មុននឹងដាក់លក់​នៅលើ​ទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ​«សូមកុំគិតថា ឱសថកម្ពុជាអន់ ឬប្រទេសផ្សេងល្បី​គឺសុទ្ធតែមានគុណភាព​ទាំងអស់មុននឹងដាក់លក់នៅលើទីផ្សារ។ ពីព្រោះយើងមើលតាំងពីការ​ចុះបញ្ជិការ​មើលតាំង​ពីរោងចក្រផលិត ផលិតកម្ម និងគុណភាពរហូតដល់ដាក់លកលើទីផ្សារ​គឺត្រូវតែមានភាពដូចគ្នា​ទៅនឹងឯកសារដើម»។

មន្ត្រីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាងរូបនេះបញ្ជាក់ថា ​ក្រសួងក៏បាន​យកផលិតផល​ទៅពិនិត្យគុណភាពឡើងវិញ​ក្រោយពីដាក់លក់​នៅលើទីផ្សារ​ដើម្បីតាមដានប្រសិទ្ធិភាពឱសថដែលក្រសួងតែងតែធ្វើជាប្រចាំ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម