Connect with us

ព័ត៌មានជាតិ

​រោងចក្រផលិតវ៉ាក់សាំងកម្ពុជា​កំពុងសាងសង់នៅលើផ្ទៃដី ៥ ហិកតានៅខេត្តកណ្ដាល​

បានផុស

នៅ

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល​បានឱ្យដឹងថា ​ក្រសួងកំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទៅលើការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍នៅថ្ងៃទី ១៥ ខែកញ្ញា ២០២២នេះថា ក្រសួងសុខាភិបាល​ធ្វើការច្រើន​ជាមួយក្រុមហ៊ុនស៊ីណូវ៉ាក់នៅប្រទេសចិន និងដៃគូឯក​ជន​ក្នុងការធ្វើការវិនិយោគទុន​ក្នុង​ការសាងសង់រោងចក្រ​ផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា។

រហូតមកដល់ពេលនេះ ក្រសួងបានរៀបចំ​ឱ្យក្រុមហ៊ុនឯក​ជនចាក់បំពេញដីលើទីតាំងសាងសង់​រោងចក្រស្ថិត​នៅភូមិទួល​អំពិល​ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានទំហំដីប្រមាណ ៥ ហិកតា។ ដែលលោកស្រីអះអាងថា ជារោងចក្រដែលមានស្ដង់ដារ​អន្តរជាតិពីក្រុមហ៊ុនស៊ីណូវ៉ាក់។

លោកស្រី យក់ សម្បត្តិឱ្យដឹងថា ការរៀបចំរោងចក្រនេះគឺជាការច្រក និងវេចច្ចប់​បានន័យថា ក្រុមហ៊ុន​ដែលបានទទួលសិទ្ធិក្នុងការផលិត គឺជាក្រុមហ៊ុនមួយ​ដែលមានបទពិសោធន៍​ក្នុងការផលិតឱសថក្នុងស្រុកកន្លងមក។

មន្ត្រីជាន់ខ្បស់ក្រសួងសុខាភិបាលរូបនេះបញ្ជាក់ថាពេលនេះ ការបំពេញដីសឹងតែរួចរាល់ ១០០% ហើយឈានទៅបើកការដ្ឋាន​ជាផ្លូវការ​នៅខែ វិច្ឆិការ ឆ្នាំ ២០២២ ដ៍ខ្លីខាងមុខនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម