ព័ត៌មានជាតិ
ថៃចាប់ខ្លួនមន្ត្រីយោធាខ្មែរម្នាក់ ដែលបាញ់សម្លាប់សង្សាររបស់ខ្លួនកាលពី២ឆ្នាំមុន
មន្ត្រីយោធាកម្ពុជាម្នាក់ដែលបានបាញ់ទៅលើសង្សាររបស់ខ្លួនកាលពី២ឆ្នាំមុន ហើយបានរត់គេចខ្លួនបាត់ស្រមោលនោះ ត្រូវបានភាគីថៃចាប់ខ្លួនបានហើយ ដើម្បីប្រគល់មកអោយភាគីកម្ពុជាវិញតាមអំណាចនៃសាលដីកា បន្ទាប់ពីជនសង្ស័យបានលួចឆ្លងដែនខុសច្បាប់ទៅសំងំលាក់ខ្លួនធ្វើជាកម្មករសំណង់ដោយខុសច្បាប់នៅក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ។

ការចាប់ខ្លួននេះ គឺបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៤និង៣០នាទីល្ងាច នៅបរិវេណភូមិ៧ ឃុំថាឆាង ស្រុកមឿង ខេត្តច័ន្ទបុរី តាមសាលដីការបស់តុលាការកម្ពុជា លេខ ៤១៨/២០២០ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដែលប៉ូលិសកម្ពុជា បានទំនាក់ទំនងជាមួយភាគីថៃដើម្បីជួយស៊ើបរកឃាតករក្នុងរឿងនេះ។

ជនសង្ស័យមានឈ្មោះ យឿន វ៉ាន់ដេត ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីយោធា ដោយគេបានសារភាពថា បានប្រើកាំភ្លើងខ្លីបាញ់ទៅលើក្បាលសង្សាររបស់ខ្លួននាទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បណ្តាលអោយស្លាប់ ដោយសារតែនារីរងគ្រោះធ្លាប់ទៅរករឿងឡូឡារំខានខ្លួនពេលដឹងថា ខ្លួនមាននារីផ្សេងម្នាក់ទៀត។
បច្ចុប្បន្នភាគីថៃបាននិងកំពុងទំនាក់ទំនងទៅកម្លាំងអន្តោប្រវេសន៍ដើម្បីរៀបចំឯកសារបញ្ជូនឃាតករមកអោយកម្ពុជាវិញ និងចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ