ព័ត៌មានជាតិ
បន្តលើកកម្ពស់អតីតយុទ្ធជន និងមន្ត្រីចូលនិវត្តន៍ បន្ទាប់ពីពួកគាត់បានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិ
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានជំរុញមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរសង្គមកិច្ចរាជធានី-ខេត្ត ធ្វើយ៉ាងផ្តល់សេវាតម្រូវការ និងបន្តលើកកម្ពស់អតីតយុទ្ធជន និងមន្ត្រីចូលនិវត្តន៍ បន្ទាប់ពីពួកគាត់បានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិ។
លោក ឈួរ សុបញ្ញា ជំរុញបែបនេះ ខណៈមូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្ត មន្ទីរស.អ.យ. និងសមាគមអតីតយុទ្ធជនខេត្ត នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ បានប្រគល់ថវិកាឧបត្ថម្ភធានារ៉ាប់រងសង្គម និងបូជាសព ជូនគ្រួសារអតីតយុទ្ធជនចំនួន ២ គ្រួសារ នៅសាលទទួលភ្ញៀវខេត្តសៀមរាបចំនួន ៤៣គ្រួសារ ដោយមានការចូលរួមពីតំណាងប្រធានសមាគមអតីតយុទ្ធជនខេត្ត និងលោកប្រធានមន្ទីរ ស.អ.យ.ខេត្ត ផងដែរ។
លោក ឈួរ សុបញ្ញា បានថ្លែងថា ដើម្បីជាការរក្សានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នោះ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជាតិជំនួយសង្គម បានណែនាំឲ្យមន្ទីរ សង្គមកិច្ចរាជធានី-ខេត្ត ធ្វើយ៉ាងផ្តល់សេវាតម្រូវការ ព្រមទាំងខិតខំធ្វើរបបគោលនយោបាយ ផ្តល់ឲ្យដល់គ្រួសារអតីតយុទ្ធជន ពាក់ព័ន្ធនឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ ដល់បងប្អូន ពោលគឺរាជរដ្ឋាភិបាលមិបោះបង់បងប្អូនគ្រួសារអតីតយុទ្ធជន ដែលលោកមានគុណ បំណាច់ចំពោះជាតិ។
លោកឈួរ សុបញ្ញាបន្តថា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន ដោយបានដោះស្រាយរបប គោលនយោបាយប្រចាំខែ របបគោលនយោបាយសម្រាប់សមាជិកអតីតយុទ្ធជន ដែលចូលនិវត្តន៍រហូតដល់ពេលសមាជិកអតីតយុទ្ធជនម្នាក់ៗ ជាពិសេសដល់សមាជិកអតីតយុទ្ធជនទទួលមរណភាព គឺមានការរៀបចំគោលការណ៍របបសម្រាប់ឧបត្ថម្ភដល់គ្រួសារ និងគោលនយោបាយជូនទៅតាមឋាន្ត រស័ក្ត កម្រិតតាមអនុក្រឹត្យ និងប្រកាសណែនាំ។
ជំនួសមុខឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម ក្រុមការងារ និងខេត្ត លោក ឈួរ សុបញ្ញា បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាព ហើយជាអតីតយុទ្ធជនធ្លាប់បានចូលរួមចំណែក លះបង់សាច់ ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះការពារបូរណភាពទឹកដី រហូតទទួលបានជោគជ័យកន្លងមក៕
អត្ថបទ៖ វិមាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?