ព័ត៌មានជាតិ
ស្នងការរងខេត្តត្បូងឃ្មុំ ដេកស្លាប់ក្នុងបន្ទប់ ដោយសារខ្យល់គរ
ស្នងការរងផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខ្យល់គរស្លាប់ ខណៈដេកម្នាក់ឯងក្នុងបន្ទប់។ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទទួលបន្ទុកផ្នែកការងារសណ្តាប់ធ្នាប់ បានដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់ ដោយគេសន្និដ្ឋានថា គាត់មានអាការៈខ្យល់គរ។

ដោយនៅម៉ោង ៩ ព្រឹក នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានបង្កការភ្ញាក់ផ្អើលក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយរៀងរាល់ថ្ងៃ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង តែងតែចេញពីបន្ទប់របស់គាត់លឿនជាងគេ តែមកដល់ថ្ងៃនេះមិនឃើញបើកទ្វារ ហើយគោះទ្វារពុំមានលឺគាត់បើកទ្វារបន្ទប់ទៀត ទើបនាំគ្នាគាស់ទ្វារបន្ទប់ឃើញលោកឧត្តមសេនីយ៍ត្រីដេកស្លាប់នៅក្នុងបន្ទប់តែម្នាក់ឯង។
តាមការបញ្ជាក់ពីមន្ត្រីជំនាញសន្និដ្ឋានថា លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង អាចស្លាប់ដោយសារ អាការៈខ្យល់គរ។ បច្ចុប្បន្នក្រុមគ្រួសារសាច់ញាតិ យកសពទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សាន វិឡែម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា