Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាលដាក់ជញ្ជីងចល័តត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ក្នុងក្រុងតាខ្មៅ

បានផុស

នៅ

អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដាក់ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាក់ សុខមករា បានឱ្យដឹងថា ការដាក់ជញ្ជីងចល័តត្រួតពិនិត្យនេះដែរ ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូន​លើសទម្ងន់កំណត់ ដើម្បីកាត់បន្ថយការឆាប់ខូចផ្លូវ និងធ្វើឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង ហើយក៏រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការដឹកលើកទម្ងន់នេះផងដែរ។

លោកអភិបាលរងខេត្តបន្តថា ការដាក់ជញ្ជីងចល័តចុះត្រួតពិនិត្យនេះ គឺបន្តដាក់នៅគ្រប់ទីកន្លែង ពិសេសផ្លូវជាតិសំខាន់ៗ​ដែលកំពុងប្រឈមទៅនឹងការដឹកលើសទម្ងន់កំណត់ ដែលបណ្ដាលឱ្យឆាប់ខូចផ្លូវ ហើយការដាក់ជញ្ជីងចល័តនេះ គឺនឹងបន្តដាក់ជាប្រចាំ។

លោក ហាក់ សុខមករា បានអំពាវនាវដល់ម្ចាស់ជីវកម្មដឹកជញ្ជូនគ្រប់ប្រភេទ ពិសេសដេប៉ូខ្សាច់ទាំងអស់ សូមកុំដឹកជញ្ជូនឱ្យលើសទម្ងន់ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក គោរពច្បាប់ផ្លូវថ្នល់ និងគោរពច្បាប់ស្ដីពីការដឹកជញ្ជូនលើសទម្ងន់កំណត់។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឱ្យដឹងផងដែរថា ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ក្រោម១០% គឺត្រូវផាកពិន័យនៅនឹងកន្លែង ហើយឱ្យពួកគាត់ឬអីវ៉ាន់ចុះ ទើបអនុញ្ញាតឱ្យពួកគាត់បន្តដំណើរ។ ចំពោះរថយន្តដែលដឹកទំនិញលើសទម្ងន់កំណត់ចាប់ពី២០% ឡើងទៅ ត្រូវឃាត់រថយន្តទុករយៈពេលមួយឆ្នាំ នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ដែលបានកំណត់។

សូមបញ្ជាក់ផងដែរថា​ ក្នុងការចុះត្រួតពិនិត្យនេះដែរក្រុមការងារបានត្រួតពិនិត្យលើរថយន្តចំនួន២០គ្រឿង និងបានរកឃើញរថយន្តមួយគ្រឿងបានដឹកលើសទម្ងន់ចំនួន៥តោន៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម