Connect with us

ព័ត៌មានជាតិ

កម្ពុជា ឡាវ វៀតណាម ធ្វើលំហាត់ហ្វឹកហ្វឺនគ្រប់គ្រងគ្រោះមហន្តរាយរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ

បានផុស

នៅ

ក្រសួងការពារជាតិកម្ពុជា ឡាវ វៀតណាម បានរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនលើជំនាញគ្រប់គ្រងគ្រោះមហន្តរាយរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងបី។ លំហាត់ហ្វឹកហ្វឺននេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ នៅ​វិទ្យាស្ថាន​​ភ័ស្តុភា​​ណាំ​​ហ៊ុម​​​ ប្រទេសឡាវ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ការរៀបចំលំហាត់ហ្វឹកហ្វឺនគ្រោះមហន្តរាយរួមគ្នានាពេលនេះ គឺបានផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពលើមូលដ្ឋានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបានផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សម្ដេចពិជ័យសេនា បានបន្តថា ផ្អែកលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារប្រទេសទាំងបីនេះ គឺអនុវត្តតាមស្មារតីគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីដែលស្របតាមគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ប្រទេស កម្ពុជា ឡាវ វៀតណាម កាលពីថ្ងៃទី១៤ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងបី បានកឯកភាពគ្នាថា កត្តាសុខសន្តិភាព ជាការងារអាទិភាពបំផុតរបស់កងទ័ពនៅក្នុងបរិបទបច្ចុប្បន្ននេះ ហើយក៏ជាយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនឲ្យកាន់តែជិតស្និទ្ធិ ក្នុងនាមជាអ្នកជិតខាងល្អ ដែលជាគ្រឹះសម្រាប់នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងធានាបានជីវភាពរបស់ប្រជាជន៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន​កំណាត់​ផ្លូវ​មហាវិថី​ព្រះនរោត្តម នាថ្ងៃទី១៧-១៨ ខែធ្នូ ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បញ្ចៀស

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

Sokha Hotels

ព័ត៌មានពេញនិយម