ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំក្រុមការងារពិនិត្យប្រជាពលរដ្ឋភូមិវាលចាប់ឆ្នោតដីឡូតិ៍ភូមិធម្មជាតិរុនតាឯក
សៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលសកម្មភាពប្រជាពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ចំនួន ៩៣៧គ្រួសារដែលបានស្ម័គ្រចិត្ត ចាប់ឆ្នោតយកដីឡូតិ៍ភូមិធម្មជាតិរុនតាឯក។

ក្នុងនោះយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ទាំង៩៣៧គ្រួសារ ក្នុងភូមិវាល ត្រូវបានរៀបចំឲ្យចាប់ឆ្នោតយកក្បាលដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីឲ្យអាជ្ញាធរជាតិអប្សរា រៀបចំតំបន់រមណីយដ្ឋានអង្គរឲ្យកាន់ តែមានភាពទាក់ទាញឡើង។ ក្នុងពិធីនាពេលនោះ ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានរាជរដ្ឋាភិបាលរៀបចំផ្តល់ដីកម្មសិទ្ធិឲ្យពួកគេ ក៏ដូចជាអរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចំពោះបេសកកម្មដ៏ជោគជ័យមួយនេះ។

ក្នុងនោះដែរក៏មានបងប្អូនប្រជាពលរដ្ឋ ដែលមានខ្នងផ្ទះតែមួយខ្នង ហើយមានពីរគ្រួសាររស់នៅជាមួយគ្នា ព្រម ទាំងពួកគាត់បានធ្វើការបំបែកជាគ្រួសារ ដោយកូនចៅរបស់ពួកគាត់មានគ្រួសារជាប្តីប្រពន្ធ និង រស់នៅដំបូលផ្ទះតែមួយ ជាមួយឪពុកម្តាយ ឬ ពូមីង និង បងរបស់ខ្លួននោះ ត្រូវបានសុំការជួយអន្តរាគមន៍ពី ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង ក្រុមការងារ ។

ក្នុងនោះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានទទួលនូវសំណើរបស់បងប្អូន ព្រមទាំងបានឲ្យក្រុមការងារ ធ្វើការសម្រង់បញ្ជីឈ្មោះ ក្រុមគ្រួសារពីររស់នៅក្រោមដំបូលផ្ទះតែមួយ ដោយធ្វើការពិនិត្យទៅលើសៀវភៅ គ្រួសារដែលបានបំបែកចេញពីក្រុមគ្រួសារចាស់ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ព្រមទាំងត្រូវតែចុះទៅមើលតាមភាពជាក់ស្តែង មុនពេលសម្រេចឲ្យពួកគាត់ចាប់ឆ្នោតយកដីឡូតិ៍ ដើម្បីបញ្ចៀសនូវបាតុភាពផ្សេងៗកើតឡើងនៅពេលក្រោយ។

តាមការបញ្ជាក់ពីលោក ហាយ យ៉ុង មន្ត្រីរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា អាជ្ញាធរកំពុងមមាញឹកក្នុងការផ្តល់ប័ណ្ណដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចយកកន្ទុយប័ណ្ណមកចាប់ឆ្នោតនៅរដ្ឋបាលខេត្តសៀមរាបបន្ត។ បើគិតត្រឹមម្សិលមិញ ការផ្តល់កន្ទុយប័ណ្ណនេះសរុប ៥៥៩គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋភូមិវាល សរុប ៩៣៧គ្រួសារ ។ លោក បានបញ្ជាក់ថា ការងារនេះមានការយឺតបន្ដិច ដើម្បីឲ្យអាជ្ញាធរពិនិត្យផ្ទៀងផ្ទាត់ពិតប្រាកដ ការកំណត់អត្តសញ្ញាណបងប្អូនប្រជាពលរដ្ឋទាំងអស់ ។

គួររំលឹកថា ក្នុងដំណាក់កាលទី១ ប្រជាពលរដ្ឋនៅភូមិត្រពាំងសេះ និង ភូមិទក្សិណខាងត្បូង សរុបចំនួន ១ពាន់១១៧គ្រួសារ បានស្ម័គ្រចិត្តចាប់ឆ្នោតទៅភូមិធម្មជាតិរុនតាឯក ហើយដំណាក់ទី២ សម្រាប់ភូមិវាល មានពលរដ្ឋប្រមាណជាង១ពាន់គ្រួសារទៀត ដែលស្ម័គ្រចិត្តទទួលយកគោលនយោបាយដោះស្រាយរបស់រាជរដ្ឋាភិបាលផងដែរ៕
ដោយ ៖ គឿនវេត


-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ