ព័ត៌មានជាតិ
ខេត្តស្វាយរៀងប្រកាសតែងតាំងស្នងការនគរបាលថ្មី
(ស្វាយរៀង): នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

នាឱកាសនេះ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកសរសើរអំពីឧត្ដមសេនីយ៍ទោ កឹង ឃន ថា ជាថ្នាក់ដឹកនាំកងកម្លាំងមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យដឹកនាំខ្ពស់ ក្នុងរយៈពេល នៃការកាន់មុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រយៈពេល ១០ឆ្នាំ កន្លងមកនេះ បានដឹកនាំ គ្រប់គ្រង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការល្អជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដោយបានបង្កើតស្នាដៃធំៗ ជាច្រើនក្នុងការងារថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុង ខេត្ត ដែលជាកត្ដាចម្បងធានាបាននូវប្រក្រតីភាព ជីវភាពសង្គមលើគ្រប់វិស័យ និងបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជឿជាក់ និងរំពឹងថា លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តថ្មី ដែលត្រូវបានប្រកាសតែងតាំងមុខតំណែង នៅថ្ងៃនេះ នឹងបន្តខិតខំប្រឹងបែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានា ជាធរមាន វិន័យបទបញ្ជាក្រមសីលធម៌កងម្លាំង និងគោរពឋានានុក្រមការងារ ប្រកបដោយសុឆន្ទៈបុរេសកម្ម អន្តរសកម្ម ការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ដោយប្រកានខ្ជាប់នូវអភិក្រមទាំង៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹងយន្តការ និងប្រសិទ្ធភាព នៃការដឹកនាំគ្រប់គ្រងស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបន្តបេសកកម្មថែរក្សាការពារសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់សង្គមឲ្យបានកាន់ល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។

ជាមួយគ្នានេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំង នគរបាលគ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ ដែលកន្លងមកបានខិតខំប្រែងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផល គួរជាទីមោទនៈ ទាំងក្នុងកិច្ចការជំនាញ និងកិច្ចការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ទាំងក្នុងឱកាសបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីធំៗ ដែលខេត្តបានរៀបចំ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការធានា នូវកិច្ចការពារស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពនៅក្នុងដំណើរការ រៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ស្របតាម គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយទន្ទឹមនោះភាពជោគជ័យ នៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្ត នាពេលកន្លងមក ក៏មានការរួមចំណែកមិនអាចខ្វះបាន ពីកងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មបំផុតទាំងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការអនុវត្តវិធានការផ្សព្វផ្សាយ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ៕ ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ