ព័ត៌មានជាតិ
កូនប្រុសលោកស្រី ហ៊ុន ស៊ីណាត ត្រូវបានតែង តាំងជាស្នងការរងនគរបាលខេត្តកោះកុង
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវរសេនីយ៍ឯក នឹម ពិសី អត្តលេខ ៦៥២៥៧ ជាស្នងការរងនគរបាលខេត្តកោះកុង។

មុនការតែងតាំងនេះ លោក នឹម ពិសី បានកាន់មុខតំណែងជានាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ។ លោក នឹម ពិសី បានចូលបម្រើការងារជាមន្ត្រីនៃក្របខណ្ឌនាយនគរបាលនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អស់រយៈពេល ១១ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ននេះ។
លោក នឹម ពិសី ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់លោក នឹម ច័ន្ទតារា សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងលោកស្រី ហ៊ុន ស៊ីណាត ហើយក៏ត្រូវជាក្មួយប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម